សន្លឹកបៀរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាលេងបានល្អ ស្របតាមរបត់នយោបាយពិភពលោក ទម្រង់នេះដោយសារកម្ពុជាយើងមើលឃើញយ៉ាងច្បាស់ថា បងធំពិភពលោកគឺគ្មាននរណាក្រៅពីមហាយក្សចិន-សហរដ្ឋអាមេរិក។ ត្បិតកម្ពុជារាប់អានជិតស្និទ្ធជាមួយចិន តែជំហរនយោបាយកម្ពុជាមិនចោលប្រទេសណាមួយឡើយ។ យើងមើលឃើញនយោបាយអន្តរជាតិរបស់កម្ពុជា តែងប្រកាន់ជំហរ គឺមិនរណបប្រទេសណាមួយជាដាច់ខាត។ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជារាប់អានប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ ត្រង់ន័យនេះ ចិន និងអាមេរិក […]
Author: ratha
កាកបាទក្រហមកម្ពុជា ប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥
កិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ ‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា […]
អ្នកជំនួញខ្មែរជួរមុខ ពួតដៃគ្នាបង្កើតមន្ទីរពេទ្យស្តង់ដានៅក្នុងប្រទេស ដោយគ្រោងចាយទុនជាង ៣០០លានដុល្លារ
ធ្លាប់តែឃើញកិច្ចសហប្រតិបត្តិការក្នុងនៅលើវិស័យសក្តានុពល ដូចជា អចលនទ្រព្យ ធនាគារ និង ទេសចរណ៍ជាដើម ប៉ុន្តែនាពេលនេះ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា លំដាប់ជួរមុខនៅកម្ពុជា បានពួតដៃគ្នាបង្កើតមន្ទីរពេទ្យទំនើបដ៏ធំកម្រិតស្តង់ដាពិភពលោកមួយ នៅក្នុងប្រទេស ដោយគ្រោងចំណាយទុនប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃគម្រោងបង្កើតមន្ទីរពេទ្យកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានបង្ហាញថា ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងសាងសង់មន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ អ្នកឧកញ៉ា […]
ការជួបជុំសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បង្ហាញច្បាស់ថាពលរដ្ឋចង់បានសុខសន្តិភាព និងបដិសេធក្រុមនយោបាយប៉ុនប៉ងនាំតែក្តីអន្តរាយ
ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ បង្កើតបានស្នាមមញឹមរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព រីករាយស្វាគមន៍ទេវតាឆ្នាំថ្មី ជាមួយនឹងការអបអរសាទរសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ មានមេដឹកនាំល្អនាំសុខសាន្តត្រាណ ស្នាមញញឹម និងភាពសប្បាយរីករាយឲ្យប្រជាពលរដ្ឋ មានឱកាសជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត បងប្អូន ផ្ទុយពីក្រុមជ្រុលនិយមតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋពីមួយថ្ងៃៗតាមរយៈបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ ប្រឌិតរឿង ផុសព័ត៌មាន Fake News ដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់ ហើយត្រូវតែកម្ចាត់ឲ្យទាន់ពេលវេលា។ បុណ្យប្រពៃណីជាតិឆ្នាំម្សាញ់នេះ ប្រារព្ធឡើងយ៉ាងឳឡារឹកអធិកអធមតាមបណ្តារាជធានីខេត្ត ទីរួមស្រុក […]
អ្នកឃ្វាលគោ៖ សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យគ្មានពីរលើលោករកលេខដាក់គ្មាន
អាយុចាស់សុខភាពកាន់តែស្រុតចុះខ្សោយ សតិស្ទើរមិនគ្រប់បាត់ទៅខ្លះ និយាយលែងដឹងខុសដឹងត្រូវ ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យគ្មានពីរលើលោក ដែលជីវិតនយោបាយរបស់លោកមានបក្សរហូតសល់មនុស្សប៉ុន្មាននាក់នៅជាមួយ សុទ្ធតែជាប់រឿងក្តីនៅតុលាការ។ សមរង្ស៊ី មួយថ្ងៃៗធ្វើនយោបាយលើបណ្តាញសង្គម បោកបញ្ឆោតអ្នកគាំទ្រមួយក្តាប់តូច ដើម្បីរ៉ៃអង្គាសប្រាក់ចញ្ចឹមក្រពះ ហើយស្ទើរតែអស់ជីវិតហើយ ឥឡូវជិតដល់ថ្ងៃអវសាននៃជីវិតនយោបាយរបស់លោក ជិតរលាយដូចទៀនត្រូវភ្លើង ខណៈធ្វើនយោបាយយូរៗអស់អ្នកគាំទ្រ។ ទាំងនេះអាចចាត់ទុកជា អ្នកនយោបាយបរាជ័យងើបមុខលែងរួចលើលោក។ ការណ៍ចាត់ទុកទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ បរាជ័យក្នុងឆាកនយោបាយ ដោយសារសកម្មភាពនយោបាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃនិយាយមកសាបរលាបដូចទឹកមាត់ គ្មានអ្នកណាជឿទៀតនោះ ធ្វើនយោបាយរ៉ៃអង្គាសប្រាក់ដើម្បីចិញ្ចឹមបក្សពួករបស់ខ្លួនដែលហែហម។ ជីវិតនយោបាយ […]
នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿងចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ។ បើតាមទំព័រហេ្វកបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី […]
រឿងចាក់ដីចូលទន្លេនៅកំពង់ឆ្នាំង ក្រសួងធនធានទឹកបញ្ជាក្រុមហ៊ុនកាយដីចេញជាបន្ទាន់និងរៀបចំឱ្យដូចស្ថានភាពដើមវិញ
ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាមួយ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ឯកឧត្តម ហែល តូនី អនុប្រធានក្ដាប់រួមនៃអាជ្ញាធរទន្លេសាប និងក្រុមការងារ ព្រមទាំងមានការចូលរួមពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ពិការភាពមិនមែនជាឧបសគ្គសម្រាប់ការដុសខាត់ និងពង្រឹងសមត្ថភាពខ្លួននោះទេ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្នុងនាមជាកូនដែលមានឪពុកជាជនមានពិការភាព ឯកឧត្តមពិតជាយល់ពីអារម្មណ៍មួយនេះ។ ហើយតាមរយៈការសង្កេតទៅលើទស្សនៈ និងការប្តេជ្ញាចិត្តរបស់លោកពុក ដែលក្នុងនោះ ពិការភាពរបស់គាត់មិនមែនជាឧបសគ្គសម្រាប់លោកពុកក្នុងការដុសខាត់ ពង្រឹងសមត្ថភាពខ្លួនរហូតអាចក្លាយខ្លួនជាអ្នកដឹកនាំ ដែលបានកសាងសមិទ្ធផលចជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន ឯកឧត្ដម ជឿជាក់ថាបងប្អូនដែលមានពិការភាព អាចយកគំរូវីរភាពនេះសម្រាប់ជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅឈោងចាប់អនាគតភ្លឺស្វាងរបស់ខ្លួន។ ការលើកឡើងរបស់ឯកឧត្តម បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយសមាជិកសមាជិកា នៃសមាគម […]
មេទ័ពជើងគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ មេសា
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ […]
កូនប្រុសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយគ្រឿង ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី
កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីមកពីប្រទេសចំនួន១៥ប្រទេស។ សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកុមារាកម្ពុជាមួយរូប ដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យា ហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ហើយក៏តែងតែដណ្តើមបានមេដាយមាសផងដែរ។ […]