សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ដែលប្រព្រឹត្តទៅថ្ងៃចន្ទ ទី២៥ សីហា ២០២៥។ គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ គឺ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងគណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត […]
Author: ratha
កិច្ចប្រជុំRGB រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរីនិងខេត្តត្រាត របស់ថៃ ទទួលបានលទ្ធផលវិជ្ជមាន
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី […]
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សករាជតេជោ-ធិបតី កម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍រីកចម្រើនជាងពេលណាទាំងអស់
នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម ប៉ែន បូណា បានបន្តថា សម័យតេជោធិបតី កម្ពុជាបានស្គាល់សុខសន្ដិភាពពេលលេញយូរអង្វែងជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អ […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង នាថ្ងៃស្អែកនេះ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ។ […]
ប្រមុខការទូតកម្ពុជា ដឹកនាំបណ្តាអង្គទូត និងអង្គការអន្តរជាតិ ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ នៅតំបន់ព្រំដែន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដឹកនាំបណ្តាអង្គទូត និងអង្គការអន្តរជាតិ ដើម្បីចុះផ្ទាល់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីពិនិត្យជាក់ស្តែងអំពីការអនុវត្តបទឈប់បាញ់។ គួរម្លឹកថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ […]
ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សាពិតប្រាកដតែប៉ុណ្ណោះ
ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ ចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ […]
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ
ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព ហើយមិត្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លួន លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំងមើលតាមដានពីស្ថានភាពព្រំដែន យ៉ាងយកចិត្តទុកដាក់។ នេះជាគូសបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អត្ថបទ៖ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំRBC រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលបានធ្វើឡើងនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាថ្ងៃសុក្រទី ២២ សីហា ២០២៥នេះ។ គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ គឺគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ […]
អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ឲ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជាមួយសង្គ្រា មចិត្តសាស្ត្រ ដែលគេប្រើបំបែកសាមគ្គីជាតិខ្មែរ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជាមួយសង្គ្រាមចិត្តសាស្ត្រ ដែលគេកំពុងប្រើបំបែកសាមគ្គីជាតិខ្មែរ និងបំផ្លាញជំនឿរបស់ប្រជាពលរដ្ឋលើថ្នាក់ដឹកនាំ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ […]
ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya
ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ សីហា ដោយមានសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររម្លឹកថា អ្នកជំនួញឡេដ៏ល្បីដែលមហាជនភាគច្រើនស្គាល់ថា Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា” ឧកញ៉ា” កាលពីថ្ងៃទី០១ […]
