សម្តេចបវរធិតបី ហ៊ុន ម៉ាណែត  ចូលក្រាបបង្គំគាល់ទូលថ្វាយព្រះ​មហា​ក្សត្រ អំពីលទ្ធផលនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិ​កភណ្​ឌពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូរាជ​រដ្ឋាភិ​បាល បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា​ នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយ អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបាន គឺការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លង។ គួរបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង […]

រដ្ឋាភិបាលកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ […]

ឯកឧត្តម ឃ្លាំង ហួត ៖ នាយករដ្ឋមន្រ្តីស្ដីទីថៃបច្ចុប្បន្ន ធ្លាប់អមលោកស្រី ផែថងថាន រង់ចាំសម្ដេចតេជោ ៤ម៉ោង ដើម្បីសុំចរចាតាមទូរស័ព្ទ

ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ ឯកឧត្តម ឃ្លាំង ហួត បានចោទជាសំនួរងា តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ […]

គយនិងរដ្ឋាករ៖ មុខទំនិញ ក្រៅពីបន្លែ ,ផ្លែឈើ និងប្រេងឥន្ធនៈ នៅតែអនុញ្ញាតឲ្យនាំពីថៃចូលកម្ពុជា តាមច្រកផ្លូវការដែលមិនបិទដោយឯកតោភាគី

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា បន្លែ ,ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ សម្រាប់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជា ប្រេងសាំង (Gasoline) ,ប្រេងម៉ាស៊ូត (Diesel) ,ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ,ប្រេងខ្មៅ (Fuel […]

បណ្ឌិត យង់ ពៅ៖ ថៃកំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសថៃ កំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ជាង៨០០គ.ម.។ ការបង្កលេសក្នុងហេតុការណ៍ផ្សេងៗនេះ លើបណ្តាញសង្គមនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា ត្រូវតែប្រុងជើងការគ្រប់ទីកន្លែង និងគ្រប់វិនាទី ដើម្បីធានាបានឯកភាពបញ្ជាការ និងគ្រប់គ្រងគ្រប់សមរភូមិសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន […]

ក្រសួងអប់រំ បង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំ ដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ដោយស្ថិតក្រោមរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងនិងចាត់ចែងផ្ទាល់ របស់វិទ្យាស្ថានបញ្ជាការសេនាធិការនៃក្រសួងការពារជាតិ។ បើតាមប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានកំណត់ឲ្យនាយកសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី […]

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Huawei បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សា ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់អំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយក​ឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាព​ចំណាយនិងកាត់បន្ថ​យពេលវេលាស​ម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។ ភាគីក្រុមហ៊ុន ក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou […]

កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ឈិន ចូវ (Chen Zhou) បានសង្កត់ធ្ងន់ថា […]

ឯកឧត្តម ថោ ជេដ្ឋា កោតស្ញប់ស្ញែង​ចំពោះគំរូវីរភាពស្នេហាជាតិរបស់កង​ទ័ព​ជួរមុខ តាម​ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ​ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បាន​ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកខ្កស់ ស្រុកប​ន្ទាយអំពិ​ល ខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងឯកឧត្តម […]

ស.ស.យ.ក. និងក្រុមបាល់ទាត់ចំនួន៨ក្រុម សហការរៀបចំការ​ប្រកួត​បាល់ទាត់ ដើម្បី​កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ

សហភាពសហព័ន្ធយុវជន​កម្ពុជា សហការជាមួយក្រុមបាល់ទាត់មានប្រជាប្រិយភាពចំនួន៨ក្រុម រៀបចំការ​ប្រកួត​បាល់ទាត់ ដើម្បី​កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ក្រោម​ប្រធាន​បទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ ការប្រកួតនេះ នឹង​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបើកឱ្យទស្សនាដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។ ក្រុម​បាល់ទាត់ចំនួន ៨ក្រុមដែលនឹងចូលរួមនោះ រួមមាន៖ ១៖ សសយក All Star ,២៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ,៣៖ ក្រុមបាល់ទាត់ […]

5
Promotion