ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ ផ្លូវទាំង៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ។ ពីធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣ខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឆាយ […]
Author: ratha
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម បានបន្សល់នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទីកំណត់ព្រំដែនបារាំង(ក្នុងនាមកម្ពុជា)-សៀម ដែលមានមាត្រដ្ឋាន ១/២០០.០០០ ចំនួន៧ផ្ទាំង ធ្វើឡើងដោយគណៈកម្មការចម្រុះ បារាំង-សៀម ឆ្នាំ១៩០៧-១៩០៨ […]
កងទ័ពអាកាសអាម៉េរិក ប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃចំណងការទូត
ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) កាលពីថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ រាជភ្នំពេញ ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូតកម្ពុជា.អាមេរិក។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង […]
បណ្ឌិត គិន ភា ថា សម រង្ស៊ី និយាយកាន់ជើងថៃឈ្លានពាន ក្នុងគោលបំណងយកចិត្តចោរ ក្រែងបានចូលស្រុកថៃ
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ វោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញសង្គមFacebook នាប៉ុន្មានមកថ្ងៃនេះ ដែលបាននិយាយឈរនៅខាងថៃឈ្លានពាន គឺក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ បើតាមឯកឧត្តមបណ្ឌិត ក្នុងស្ថានភាពនេះ ថៃ ក៏អាចធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអ្វីនោះទេ។ ក្រៅពីចំណុចខាងលើនេះ ឯកឧត្តមបណ្ឌិត […]
នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម Lawrence Wong នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ក្រោយនេះ
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច […]
ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានបញ្ជាក់ថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា […]
ព្រះមហាក្សត្រ កោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ព និង ប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជាពិសេស បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពីសម្តេចព្រះមហាក្សត្រី […]
CDC ប្រាប់ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី ពីចំណុចពិសេសរបស់កម្ពុជា ដែលជាទីតាំងគួរដាក់ទុនវិនិយោគ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល […]
រដ្ឋមន្ដ្រីកសិកម្ម លើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ វិនិយោគលើការផលិតជីកសិកម្ម និងចំណីសត្វនៅកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ សិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជាទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។ ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា រវាងឯកឧត្តម និងគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ […]
ក្រសួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «លេខពិសេសផ្ទាល់ខ្លួន» សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត […]
