ព្រះមហាក្សត្រ ត្រាស់បង្គាប់បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ

ក្នុងព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៦ វិច្ឆិកា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ដែលសរសេរជាអក្សរកាត់ថា ផ.ក.អ. ដែលជាយន្តការដឹកនាំសម្របសម្រួល និងអនុវត្តការងារ ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូន ប្រជា ពល រដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ គណៈកម្មាធិការជាតិនេះ មានភារកិច្ច រួមមាន កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព […]

ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ ក្នុងខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ នៃខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី […]

ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

«បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាស ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ […]

កសិដ្ឋា​នផលិ​តសូត្រ​សិប្បករអង្គរ បើកដំណើរកា​រឡើងវិញ ក្រោ​យពីបិទ​ទ្វារ​អស់​ជាច្រើនឆ្នាំ ដោយសារកូវីដ-១៩

កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ នៅក្នុងពិធីសម្ពោធបើកដំណើរការឡើងវិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានលើកឡើងថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតា ។ មិនតែប៉ុណ្ណោះ ក៏បា​នប្រ​មូលផ្តុំ បុគ្គលិកចាស់ […]

«វិថីតេជោសន្តិភាពឆ្នេរអង្គោល»ប្រវែងជាង១២គីឡូម៉ែត្រ ប្របតាមឆ្នេរខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុបជាង ១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបាន​កាត់ខ្សែ​បូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ វិថីនេះគឺជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនា​សម្ព័ន្ធទេ​សចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ ថ្លែងក្នុងពិធីសម្ពោធសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ […]

ឯកឧត្តម ប៉ែន បូណា អំពាវនាវឲ្យចូលរួម​កម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយម ​និងជម្លើយឱ្យអស់ពីសង្គមខ្មែរ

ក្រោយពីបុគ្គលមួយរូប តាំងខ្លួនជាអ្នកធ្វើការនៅ «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដែលដឹកមុខដោយជន​ក្បត់​ជាតិ សម រង្ស៊ី បានទូរស័ព្ទប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះ សម្តេចតេជោ ហ៊ុន សែន នោះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ឯកឧត្ត​ម មិនដែលឃើញនិងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ ឯកឧត្តម ប៉ែន […]

ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកជាសោកនាដកម្មបំផុត ពេល​ដែលមនោគមវិជ្ជាក្រុមប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន​ភ្លេចអ​ស់សីលធម៌​ដ៏ល្អរបស់​ខ្មែរ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សោកនាដកម្មបំផុត ដែលមនោគមវិជ្ជាប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន ភ្លេចអស់សីលធម៌ដ៏ល្អរបស់ខ្មែរ គ្មានចាស់ គ្មានទុំ គ្មានដឹងខ្ពស់គ្មានដឹងទាប។ ពាក្យខ្មែរ បង្កើតមកច្បាស់ណាស់ គ្រាន់តែអត្ថន័យនៃពាក្យ “ញ៉ាំ” គឺបានបញ្ជាក់ច្បាស់ទៅហើយ ថាការគោរពគ្នា គឺខ្មែរបានប្រកាន់ខ្ជាប់ណាស់។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ ក្រោយពីបុគ្គលមួយរូប ដែលរហ័សនាមខ្លួនឯងថា «Beysach Prosecutor» និង​ជា​​​ស​មាជិក​ក្រុមប្រឆាំងម្នាក់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល ដល់វត្តគិរីសាគរ ដើម្បីសាងសង់ឧបដ្ឋានសាលា

បច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនដល់វត្តគិរីសាគរ ហៅវត្តជីធាង ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង ដែលមានទំហំ ១៥ម៉ែត្រគុណ២៥ម៉ែត្រ។ បច្ច័យ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលានេះត្រូវបានក្រុមជំនួយការ សម្តេចបវរធិបតី ហ៊ុន […]

ដើមពោធិព្រឹក្ស អារាធនាពីស្រីលង្កាចំនួន៣ដើម ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុល ក្នុងខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

វិស័យ​ទេសចរណ៍ក្នុងខេត្តសៀមរាប ​​បង្ហាញ​សញ្ញា​វិជ្ជមាន​នៅចុងឆ្នាំនេះ

នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនកើន​ឡើងគួរឱ្យកត់សម្គាល់ ។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ទៀតក្នុងរយៈពេល២ខែចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ។ ថ្លែងបា្រប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែវិច្ឆិកានេះ […]