ឯកឧត្តម ប៉ែន បូណា៖ សូមកុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ នេះ បានលើកឡើងថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរម្នាក់ក្នុងទឹកដីរបស់កម្ពុជា បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព […]

ឆ្លើយតបនឹងការចោទកម្ពុជា ថាជាជម្រកក្រុមឧក្រិដ្ឋកម្ម, បណ្ឌិត យង់ ពៅ ថា«ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម» ល្បិច​កល​ពិស​ពុលឥតប្រែ

បណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សាសន៍ថៃ(Thai) ល្បិច​កល​ពិស​ពុលឥតប្រែ ដូច្នេះហើយទើបលោកបណ្ឌិតទាញសេចក្តីសន្និដ្ឋានថា «ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម»។ បណ្ឌិត យង់ ពៅ បន្តថា ពាក្យ «សៀម»​ នេះចង់បញ្ជាក់ពីពូជសាសន៍អតីតកាលដែលច្បាំងដណ្ដើមទឹកដីប្រទេសក្បែរខាងទាំងអស់។ ឥឡូវថៃណាក៏នៅតែសៀមដដែល ពួកគេពូកែសម្ដែងពីភាពទន់ភ្លន់ បង្កប់នូវ​ពិសពុលអាក្រក់មិនខុសពីប្រវត្តិសាស្ត្រ។ កម្ពុជាត្រូវបង្កើនសមត្ថភាព និងបុរេសកម្មលើ ការទូតទ្វារមុខ ការទូតទ្វារក្រោយ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍«លោកឪស៊ុច»​គ្រប់ពេល​វេលាបើនិមន្តមក​កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសស្វាគ​ម​ន៍​​ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។ តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) […]

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយ​កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង […]

ឯកឧត្តម វង្សី វិស្សុត៖ ស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក. បង្កើតឡើងក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពនៅកម្ពុជា

ការសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) នាពេលអនាគត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី គឺក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិល​ត្រឡប់មកវិញនូ​វអំពើសាហាវ​យង់គ្នង​និងប្រល័​យពូជសាសន៍ ។ នេះគឺជាគូសបញ្ជាក់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ​ស​ហប្រតិបត្តិការ​ជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុ​វត្តមុខងារសេសសល់នៃ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ […]

ក្រសួងមហាផ្ទៃ និងយូនីសេហ្វ វាយតម្លៃ​ជាវិជ្ជមាន​ ចំពោះកិច្ចសហ​ប្រតិបត្តិ​ការ​ពង្រឹងនិងអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃ។ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ […]

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយថៃដោយសន្តិវិធី

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យការងារអាទិភាពមួយចំនួន និងបានវាយតម្លៃ ខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២និងទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតីរួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។ […]

ឯកឧត្តម គួច វែងស្រ៊ុន លើកឡើង ៣ចំណុចដែលប្រជាជនម្នាក់​អាចធ្វេីបានដេីម្បីជាតិ

ស្របពេលកម្ពុជា និងថៃ កំពុងមានភាពតានតឹងជាមួយរឿងបញ្ហាព្រំដែន ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើង ៣ចំណុច ដែលក្នុងនាមជាប្រជាជនម្នាក់​ អាចធ្វើបានដើម្បីជាតិ​ ពោលគឺពេលជាតិត្រូវការ​ ។ ឯកឧត្តម គួច វែងស្រ៊ុន បានចែករំលែកថា ពេលជាតិត្រូវការ គឺត្រូវការទាំងធនធានសមត្ថភាព​ ភាពជឿជាក់​ និងការគាំទ្រគ្រប់កាល:ទេស:​ ពិសេសពេលជួបការលំបាក ហើយ ក្នុងនាមជាប្រជាជនម្នាក់​ អ្វីដែលអាចធ្វើបានដើម្បីជាតិ​ […]

អាជ្ញាធរខេត្តប៉ៃលិន បន្តសម្របសម្រួលជូនពលករខ្មែរមកពីថៃ ត្រល​ប់​ទៅ​ស្រុកកំណើតវិញ តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងជូនដំណើរពលករខ្មែរ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត។ គួរបញ្ជាក់ថា តាមរយៈសារសំលេងនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាប់ព្រំដែនថៃ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួមដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ជីវិតការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។ ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត […]

5
Promotion