ឯឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត តាមបណ្តាខេត្តនានា ។ ការប្រកាសរបស់ឯកឧត្តម ដូចនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥។ ឯកឧត្ដមឃួង ស្រេង បានបន្តថា បទបញ្ជារាជរដ្ឋាភិបាលឲ្យ ត្រៀមរថយន្តក្រុងនេះ […]
Author: ratha
សមាគមធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ប្រកាសចូលរួមអនុគ្រោះបន្ទុកហិរញ្ញវត្ថុ ដល់ពលករខ្មែរវិលត្រលប់ពីថៃវិញ
សមាជិកនៃសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។ ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់ពលករខ្មែរដែលជំពាក់បំណុល ហើយត្រលប់ពីថៃវិញ
នៅលើបណ្តាញសង្គម នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។ ការអំពាវនាវនេះ ធ្វើឡើងស្របគ្នាជាមួយនឹង ការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដោះស្រាយក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់ពលករខ្មែរយើងពីប្រទេសថៃ ។ […]
សម្តេចតេជោ ហ៊ុន សែន៖ អ្នកត្រលប់ពីថៃ ឲ្យតែជាខ្មែរ ទោះមានឬគ្មានឯកសារ កម្ពុជាទទួលទាំងអស់ ដោយគ្មានការរើសអើង
នៅក្នុងបណ្តាញសង្គម នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា អ្នកណាក៏ដោយឲ្យតែជាខ្មែរ ទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ ការគូសបញ្ជាក់របស់បែបនេះ ជាការឆ្លើយតបនឹងការចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំ ហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិធានការរបស់នាយករដ្ឋមន្ត្រី ហ៊ុន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដោះស្រាយ ករណីមានការវិលត្រឡប់របស់ពលករខ្មែរពីថៃទ្រង់ទ្រាយធំ
នៅលើបណ្តាញសង្គម នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ។ ក្នុងនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ […]
បញ្ហាព្រំដែននៅតំបន់ចំនួន៤ និងបញ្ហាបិទច្រកព្រំដែនដោយឯកតោភាគី មិនស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំJBC នោះទេ
គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នឹងជួបប្រជុំគ្នា នៅថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ សម្រាប់កិច្ចប្រជុំនេះ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ មុនការប្រជុំមកដល់ព្រឹកថ្ងៃ១៤ មិថុនា ដែលធ្វើឡើងសណ្ឋាគារសូហ្វីតែល នាយប់ថ្ងៃនេះ សម្តេចបវរធិបតី […]
ដំណឹងល្អ! បច្ចុប្បន្ន រោងចក្រ សហគ្រាសក្នុងខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មជិត ៦ម៉ឺននាក់
រោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ស្ពឺ ចំនួន ១៨៣កន្លែង មានតម្រូវការកម្លាំងពលកម្ម សរុបចំនួន ៥៨,៧២៦នាក់ ស្រី ៤០,២៨១នាក់។ នេះបើយោងតាមទិន្នន័យ ពីមន្ទីរការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ។ ចំនួនតម្រូវការកម្លាំងពលកម្មនេះគឺ រាប់បញ្ចូល រោងចក្រ សហគ្រាស មួយចំនួនតូចដែលបានសាងសង់រួចរាល់ នឹងត្រៀមដំណើរ ដោយផែនការតម្រូវការកម្លាំងពលកម្មរហូតដល់បំណាច់ឆ្នាំ២០២៥។ ប្រាក់ឈ្នួលកម្មករធម្មតា ទទួលបានចន្លោះពី ២២៥ […]
អភិបាលខេត្តកំពង់ធំ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងស្ទោងនិងស្ទឹងសែន បន្តហក់ឡើងដោយសារទឹកភ្លៀង
ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ […]
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រៅពីតាមស្ថានីយទូរទស្សន៍ ភាពយន្តថៃ ក៏ត្រូវហាមឃាត់នៅលើអនឡាញគ្រប់ទម្រង់ដែរ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការចាក់ផ្សាយរឿងភាពយន្តថៃក៏ត្រូវបានហាមឃាត់នៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា […]
ក្រោមស្មារតីរួមសុខរួមទុក្ខ! រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់កងទ័ពជួរមុខ កំពុងឈរជើងតាមបណ្តោយព្រំដែន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមហាគ្រួសារវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) កំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ដែលបានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែលអធិបតេយ្យភាពជាតិ ជាពិសេសការធានាដល់ការការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល […]
