ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។  លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចមួយចំនួនជូនក្រសួងជំនាញ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជីវភាពប្រជាជននៅតំបន់ខ្នងផ្សារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានឆ្លៀតចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីពិនិត្យជាក់ស្តែងនូវសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ។  ក្នុងដំណើរពិនិត្យនោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ […]

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ប្តេជ្ញាពង្រឹងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ […]

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ទុកសន្តិភាពមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន និងជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន

សន្តិភាពមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ហើយដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ នេះជាការលើក​ឡើងរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ […]

ទិវានារីអន្តរជាតិ៖ អនុរក្សពន្ធនាគារ និងអ្នកជាប់ឃុំជាស្រ្តី ទទួលការលើកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវភរិយាថ្នាក់ដឹកនាំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាឥស្សរជនស្រ្តីឆ្នើមខ្មែរដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ តែងបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្រ្តីខ្មែរ រួមទាំងស្រ្តីដែលកំពុងបំពេញការងារជាមន្រ្តីអនុរក្សពន្ធនាគារ និងស្រ្តីអ្នកជាប់ឃុំ។ ជាក់ស្ដែង អនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ហួន ចន្ទបូរ៉ា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះសួរសុខទុក្ខជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងមានកូនតូចតាមម្តាយ នៅមណ្ឌលអប់កែប្រែទី២ និងពន្ធនាគារខេត្តកណ្តាល។ នាឱកាសនោះ លោកជំទាវតំណាង បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត […]

អ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំពិធីជួបជុំអាហារសាមគ្គី ជូនសិល្បករ២២នាក់លើទឹកដីប្រទេសបារាំង មុនការសម្តែង

ដើម្បីជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់សិល្បករកម្ពុជា២២រូប នៅមុនពេលសម្តែងជាផ្លូវការនៅលើទឹកដីប្រទេសបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំអាហារសាមគ្គី កាលពីរាត្រីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ពិធីជួបជុំអាហារសាមគ្គីនេះ ក្រៅពីសិល្បករកម្ពុជា ទាំង២២រូប គេឃើញមានព្រះរាជវត្តមានរបស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី រួមជាមួយនឹង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ គួរបញ្ជាក់ថា […]

ទារកដ្ឋានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាកន្លែងមេីលថែនិងផ្តល់ការបណ្តុះបណ្តាលកុមារតូច ដែលជា​កូនមន្រ្តីរាជការ

ឆ្លៀតក្នុងឱកាសនៃពិធីអបអបរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញទស្សនាបន្ទប់ទារកដ្ឋានដែលស្ថិតនៅក្នុងទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយត្រូវបានដាក់សម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទារកដ្ឋាននេះបានដំណើរការយ៉ាងរលូន និងបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងមេីលថែកុមារតូចជាកូនមន្រ្តីរាជការប្រកបដោយភាពយកចិត្តទុក ព្រមទាំងជាកន្លែងបណ្តុះបណ្តាលដំបូងដល់កុមារតូច […]

តាមការព្យាការណ៍ ​សេដ្ឋកិច្ច​កម្ពុជានឹង​សម្រេចបាន​ក្នុង​អត្រាកំណើន៦,៣% ក្នុងឆ្នាំ​២០២៥

តាមការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ និងបន្ត​សម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ៧% ក្នុងរយៈពេលមធ្យម។ នេះគឺជាគូសបញ្ជាក់របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ […]

ដូចការសន្យា! ផ្លូវល្បាយគ្រួសប្រវែង៧គីឡូម៉ែត្រក្នុងឃុំឈូក ខេត្តកំពង់ធំ សម្តេចនាយករដ្ឋមន្ត្រី បានស្ថាបនាជូនរួចរាល់ហើយ

ផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់ហើយ ដូចអ្វីដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសន្យានៅក្នុងជំនួប​សំណេះសំណាល​ជាមួយប្រជាសហគមន៍ កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ […]

កម្ពុជា ត្រៀមទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗចំនួន២ ក្នុងឆ្នាំនេះ

ជាដំណឹងដ៏រីករាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗ ចំនួន២ នឹងបើកហោះហេីរត្រង់ និងបន្ថែមគោលដៅមកកាន់កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ តួកីអ៊ែរឡាញ​ នឹងបេីកការហោះហេីរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ ខណៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏ពង្រីកការហោះហេីរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំនេះផងដែរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]