អាជ្ញាធររាជធានីភ្នំពេញដាក់ចេញវិធាន៨ចំណុច ដើម្បី​ទប់ស្កាត់និង​កាត់​បន្ថយ​ការបំពុលខ្យល់សា​ធារណៈ

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ឲ្យចូលរួមអនុវត្តនូវវិធានការមួយចំនួន ក្នុងគោលបំណង ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសោភ័ណភាពទីក្រុង។ វិធានការទាំងនោះរួមមាន៖ ១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន ២- ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីទទួលថវិកាពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា

សប្បុរសជន ៦ក្រុមផ្សេងៗគ្នា បានអញ្ជើញចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។ សប្បុរសជន ៦ក្រុមនេះរួមមាន ១- ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ថវិកា ១.០៩៩.៩៩៩ ដុល្លារអាម៉េរិក ,២- ក្រុមហ៊ុន ណាហ្គាវើល (NAGAWORLD) ចំនួន […]

ក្រុមហ៊ុន ADATA បង្ហាញបំណងចង់វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ […]

ក្រុមហ៊ុនរថយន្ត​អគ្គិសនី BYD បើកការដ្ឋា​ន​សង់​រោងចក្រដំឡើង​រថយន្តរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រោងចក្រដំឡើងរថយន្តអគ្គិសនី BYDនេះ មានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។ ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]

នាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿង ចូលចតនិង​ធ្វើទស្សនកិច្ចមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

នាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម (ផែលេខ២)។ ក្នុងដំណើរចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរង​មូលដ្ឋាន​សមុទ្ររាម និងនាយនាវីជាច្រើនរូប នារសៀលថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ […]

អភិបាលខេត្តកំពង់ចាម៖ សុខសន្តិភាព និងសុដុមនីយកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា […]

ក្រសួងកសិកម្ម និងកយកា ចុះកិច្ចព្រមព្រៀងជំនួយឥតសំណងក្នុងទឹកប្រាក់ ១២លានដុល្លារអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ និងការបន្សាំអាកាសធាតុ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាម​រយៈ​ការពង្រឹងសមត្តិភាពមន្ត្រីកសិកម្មឃុំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខានេះ ចូលរួមដោយលោកស្រី Choi Moonjung នាយិកានៃការិយាល័យ កយកាប្រចាំកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ «គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ […]

ឯកអគ្គរដ្ឋទូតចិន រំពឹងថា ទេសចរចិន​នឹងមកកម្ពុជាកាន់តែ​ច្រើននៅឆ្នាំ២០២៥នេះ ដោយសារ​ភាពទាក់​ទាញរបស់​រាជធានី​ភ្នំពេញ

នៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បង្ហាញពីក្តីរំពឹង និងជឿជាក់ថា នៅក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥នេះ ភ្ញៀវទេសចរចិនកាន់តែច្រើន នឹងមកលេងកម្សាន្តនៅកម្ពុជា ដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ។ ឯកឧត្តម កត់សម្គាល់ឃើញថា រាជធានីភ្នំពេញ ជារាជធានីដ៏រស់រវើករបស់ប្រទេសកម្ពុជា ហើយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមទីក្រុងចំនួន ១៤ ដែលមានកន្លែងរីករាយនៅពេលរាត្រីដ៏ល្អបំផុត ដែលនេះជ្រើសរើសដោយគេហទំព័រទិដ្ឋការអនឡាញ VISA2FLY។ គួរបញ្ជាក់ថា […]

ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ា ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។ […]

រដ្ឋមន្ត្រីក្រសួងសាធារណការ វាយតម្លៃខ្ពស់ចំពោះសមាគមភស្តុភារកម្មកម្ពុជា ដែលរួមចំណែក​​លើក​កម្ពស់​​វិស័យដឹកជញ្ជូន​ ​និងភស្តុភារកម្ម

ពីលើវេទិកាក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាចរបស់សមាគមភស្តុភារកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ចំពោះ សមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាង​ស្វិតស្វាញជា​មួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។ ឯកកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ហើយវិស័យឯកជនក៏បាននិងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប […]

5
Promotion