អាហារូបករណ៍សម្តេចតេជោនិងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានគូសបញ្ជាក់ថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វឡើងក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត […]

ក្រុមគ្រួសារពីខ្មែរ ស្នើឲ្យពលរដ្ឋខ្មែរនៅកូរ៉េ រក្សាភាពស្ងប់ស្ងាត់ កុំចាញ់ឧបាយ​កល​របស់ក្រុមប្រឆាំង​ឱ្យចូលរួម​បាតុកម្មនៅប្រទេ​សដែលខ្លួនកំពុងធ្វើ​ការ

ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង​នៅពេលទទួលព័ត៌មានអំពីសកម្មភាពកៀរគរពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនៅលើទឹកដីបរទេសដែលកូនៗរបស់ខ្លួនកំពុងបម្រើការងារ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និងក្រុមគ្រួសារពេលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ អ្នកមីង សុខ ថា ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ក្នុងនាមជាម្តាយឳពុកកំពុងរង់ចាំនៅស្រុកកំណើតពិតជាមានការព្រួយបារម្ភណាស់ចំពោះសុវត្ថិភាពរបស់កូនដែលកំពុងធ្វើការនៅសាធារណកូរ៉េ នៅពេលឃើញព័ត៌មានអំពីការបំផុសបំផុលឱ្យមានការធ្វើបាតុកម្មនានានៅលើទឹកដីបរទេសបែបនេះ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាពរបស់កូនដែលជាជនបរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្កជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង។ អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ […]

ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae […]

ក្រសួងព័ត៌មាន ណែនាំឲ្យអ្នកផលិតមាតិកា ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើវិធីសាស្រ្តលេងសើច បង្កផលប៉ះពាល់ដល់កិត្តិយសនិងសិទ្ធិអ្នកដទៃ

ក្រសួងព័ត៌មាន ណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ការណែនាំនេះ បានធ្វើឡើងក្រោយពីក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារ ដោយបំពានលើក្រមសីលធម៌ និង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន នៅតែ​បន្តគោ​ល​នយោបាយ​សុខដុមនីយកម្មជាតិសាសន៍និងសាសនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច ហើយក្នុងនាម ជាថ្នាក់ដឹកនាំបន្តវេន សម្តេចធានាអះអាងថា នៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”។ ការគូសបញ្ជាក់របស់សម្តេចនាយក​រដ្ឋមន្ត្រី ដូចនេះបានធ្វើឡើងក្នុងពិធី​បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចបវធិបតី […]

កងទ័ពជើងគោក ប្រកាសជ្រើសរើសពល​ទាហា​ន​ថ្មី​ ដើម្បីបំពេញក្របខ័ណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ បើតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ថា យុវជនដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំតាមលក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ ខណៈបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត ត្រូវបានផ្តល់អាទិភាព។ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត […]

ក្នុងឆ្នាំ២០២៥នេះ សមា​គមសិល្បករខ្មែរ នឹងបង្កើ​តកម្មវិធី«អ្នក​ស្នង​មរតក​»និង«ថ្នាលសិ​ល្បៈ»ដើម្បីលើកស្ទួយ​សិល្បៈ​វប្ប​ធម៌​ខ្មែរ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២៤។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ […]

ឧប​កា​រីរដ្ឋ​មន្ត្រីក្រសួង​សន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់​ពីកិច្ចសហ​ប្រតិ​បត្តិការក្នុងវិស័យសន្ដិសុខរវាងកម្ពុជា-ចិន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ ហើយភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ […]

អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានីនិងអាស៊ីអាគ្នេយ៍ វាយតម្លៃ​ជាវិជ្ជមាន ចំពោះស្ថានភាពវិនិ​យោ​គ​នៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី […]

ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា […]