ស្ងាត់យូរហើយ ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ម្តងទៀតរឿងជំពាក់លុយមិនសង កុហក់បោកប្រាស់ 

ទុកឱកាស និងអត់ទ្រាំស្ងាត់យូរហើយរឿង ទារលុយតារាកំប្លែង ស្រីខ្ញុង មិនបាន ស្រាប់តែតារាកំប្លែង ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ជាថ្មីម្តងទៀត រឿងតាមទារលុយមិនសង ហើយព្យាយាមគេចវិះកុហក់បោកប្រាស់ និងមិនឆ្លើយតប ។ នៅព្រឹកថ្ងៃទី៤ កុម្ភះឆ្នាំ២០២៥ នេះ តារាកំប្លែងភេទទី៣ លោក ម៉ាដូណា បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើហ្វេសប៊ុករបស់លោកថា «  ធានាលុយអោយវាផង បោកលុយខ្ញុំផង ខំរាប់អាននឹងទុកចិត្ត ចុងក្រោយលេងខ្វល់ ជាអ្នកសិល្បះដល់ថោកទាបបំផុត […]

កម្ពុជា-យូណេស្កូ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងទីក្រុងច្នៃប្រឌិតផ្សេងៗ

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងរួមគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយចីរភាព។

បែកគ្នាឬយ៉ាងណាតារាសិចស៊ី អៀ ម៉េងលិ លុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុកអស់គ្មានសល់ ? 

ទើបតែផ្អែមល្ហែមនិងគ្នានៅទឹកដីអឺរ៉ុបនៅដើមឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែនៅសុខៗ តារាសិចស៊ី អៀ ម៉េងលិ បានលុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុករបស់ខ្លួនអស់ ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់ៗគ្នា ។  ក្នុងអំឡុងពេលចេញទៅដើរកម្សាន្តនៅទឹកដីអឺរ៉ុប តារាសិចស៊ី អៀ ម៉េងលិ ធ្លាប់បាននិយាយថា នាងនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅពេលត្រឡប់មកវិញ ។ បន្ទាប់ពីទទួលបានដំណឹងនេះអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។  អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺក្រោយពីត្រឡប់មកពីផ្អែមស្នេហ៍នៅក្រៅប្រទេសមិនបានប៉ុន្មានផង ស្រាប់តែមានព័ត៌មានថា អៀ ម៉េងលិ និងគូស្នេហ៍សម្រេចចិត្តបែកផ្លូវគ្នា ហើយនៅលើ ហ្វេសប៊ុក របស់នាង […]

«លោកគ្រូខ្ញុំធ្វើបានហើយ ! » OG Golden ហូរទឹកភ្នែកពេលលើកពាន Rapper Fighter ខណៈគ្មានវត្តមានគ្រូបង្វឹក Ruchko នៅក្បែរ ! 

ថ្វីដ្បិតតែ OG Golden (អូជីហ្គូលឌិន) មិនមានគ្រូបង្វឹកនៅក្បែរខ្លួនដូចជាមិត្តភក្តិ ប៉ុន្តែនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ OG Golden បានក្លាយទៅជាម្ចាស់ពាន Rapper Fighter រដូវកាលដំបូងនេះ ។ ជាមួយនិងអារម្មណ៍រំភើប OG Golden បានស្រក់ទឹកភ្នែកនិងនិយាយទៅកាន់គ្រូបង្វឹកដែលបានលាចាកលោកនេះទាំងទឹកភ្នែក ។  OG Golden បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានបញ្ចេញសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Rapper Fighter កាលពីម្សិលមិញនេះ អ្វីដែលកាន់តែពិសេសនោះគឺលោកអាចដណ្តើមបានពាន Rapper Fighter នៅរដូវកាលទី១នេះយ៉ាងមានមោទនភាពបំផុតសម្រាប់ខ្លួនឯងក៏ដូចជាគ្រូបង្វឹកលោក Ruchko ដែលបានលាចាកលោកទៅទាំងមិនទាន់ឃើញជោគជ័យរបស់កូនសិស្សខ្លួន ។  ជាមួយនិងក្តីរំភើបនេះ OG Golden បានស្រក់ទឹកភ្នែក និងនិយាយទៅកាន់គ្រូបង្វឹករបស់ខ្លួនទាំងក្តុកក្តួលចិត្តថា « លោកគ្រូខ្ញុំធ្វើបានហើយ ! » ។  សម្រាប់រង្វាន់ដែល OG […]

អាជ្ញាធរជាតិព្រះវិហារ រកឃើញទីតាំងស្ថានីយបុរាណវិទ្យាចំនួន២កន្លែង

ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំង ស្ថានី​យ​បុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច […]

ពាណិជ្ជករវ័យក្មេង ទិត្យ ប្រុស បង្ហាញសក្ដានុពលថ្មីលើវិស័យជំនួញសម្រស់នៅកម្ពុជា ចាយពេល៥ឆ្នាំ ពង្រីកសាខាបានជិត៤០ទូទាំងប្រទេស

ពាណិជ្ជករពន្លកថ្មីក្នុងប្រទេសកម្ពុជា លោក ទិត្យ ប្រុស ជាម្ចាស់ក្រុមហ៊ុន ត្រីក្រហម អ្នកថែរក្សាសម្រស់ ឯ.ក (Treykrohom Neaktherreaksasomros Co., Ltd) ចាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះក្នុងវិស័យជំនួញ លោកបានបង្ហាញសក្ដានុពល ពង្រីកសាខាក្រុមហ៊ុនបានជិត៤០នៅទូទាំងប្រទេស។ តើលោក ទិត្យ ប្រុសជានរណា? មុននឹងឈានដល់ការធ្វើជំនួញលើវិស័យថែរក្សាសម្រស់នៅកម្ពុជា  តើលោកមានចំណង់ចំណូលចិត្ដ ក៏ដូចជាទេពកោសល្យលើផ្នែកអ្វីខ្លះ? ប្រសិនបើនិយាយពីកុមារភាពរហូតមកដល់បច្ចុប្បន្ននេះ លោក ទិត្យ ប្រុស […]

មិនទាន់ចូលរោងការផង លាង ឧត្តម និងអ្នកលក់អនឡាញល្បីឈ្មោះដឹកដៃគ្នាទៅជះលុយនិងផ្អែមល្ហែមនៅអារ៉ាប់រួមយ៉ាងមានក្តីសុខ !

ថ្វីដ្បិតតែមិនទាន់រៀបការតាមប្រពៃណី ខ្មែរ ក៏ពិតមែន ប៉ុន្តែតារាសម្តែង លាង ឧត្តម និងអ្នកលក់អនឡាញល្បីឈ្មោះដឹកដៃគ្នាទៅចាយលុយហ៊ឹហារនិងផ្អែមល្ហែមនៅអារ៉ាប់រួមយ៉ាងមានក្តីសុខបំផុត ។ តារាសម្តែងលោក លាង ឧត្តម បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូបនេះកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យតារាសម្តែង សឿន ផាន់ផាភួង មានការឈឺចាប់ជាខ្លាំង រហូតបានត្អូញត្អែរពីការខកចិត្តធ្វើឱ្យអ្នកគាំទ្រផ្អើលអស់បណ្តាញសង្គមហ្វេសប៊ុក ។ សម្រាប់លោក លាង ឧត្តម វិញហាក់មិនខ្វាយខ្វល់ពីរឿងនេះទេ ផ្ទុយទៅវិញលោកបានបង្ហាញភាពផ្អែមល្ហែមជាមួយដៃគូថ្មីរបស់ខ្លួនពោរពេញដោយក្តីសុខបំផុត ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះ លោកបានបណ្តើរគូស្នេហ៍ថ្មីទៅផ្អែមល្ហែមនៅលើទឹកដីអារ៉ាប់រួម […]

ទោះស្ថិតក្នុងទម្រង់ណា ព្រះនាងតូច ជេនណា ធ្វើបានយ៉ាងល្អនិងលើកមុខលើកមាត់ កម្ពុជា ! 

មួយរយៈពេលចុងក្រោយនេះ ព្រះនាងតូច ជេនណា បានលេចធ្លោខ្លាំងនៅលើទឹកដីប្រទេស ចិន ដោយបានចូលរួមនូវកម្មវិធីធំៗជាបន្តបន្ទាប់ ជាពិសេសកាលពីពេលថ្មីៗនេះព្រះនាងបានចូលរួមនៅក្នុងកម្មវិធី « The 2025 Spring Festival Gala of Yunnan Province”នៅខេត្ត Yunnan កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេសជាមួយនិងការសម្តែង និងច្រៀងបទចម្រៀងប្រពៃណីចិន ។  ស្ថិតក្នុងសម្លៀកបំពាក់មួយឈុតនេះ ព្រះនាងតូច ជេនណា ពិតជាស្រស់ស្អាតខ្លាំង សមជាស្រ្តីធំពេញវ័យ បើទោះបីជាវ័យរបស់ព្រះនាងនៅក្មេងខ្ចីក្តី ជាពិសេសការតុបតែងខ្លួន ការស្លៀកពាក់និងការសម្តែង […]

ឯកឧត្តមអភិសន្តិបណ្ឌិត កំណត់គោលការណ៍ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី៨០ភាគរយឱ្យថ្នាក់ក្រោមជាតិ!

ចាប់ពីឆ្នាំ២០២៥ តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការសុីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារចុះជួយទិញស្រូវពលរដ្ឋកំពុងច្រូតកាត់នៅខេត្តកំពង់ធំ ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍,  តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ […]

5
Promotion