កញ្ញា សំ ស្រីមុំ ត្រូវបានជ្រើសរើសជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត កំពត ជំនួស កញ្ញា កែវ ស្រីលីន បន្ទាប់ពីកញ្ញាត្រូវបានដកតំណែងកាលពីពេលថ្មីៗនេះដោយសារបញ្ហាមួយចំនួន ។
Author: rotha
យឿន សូតអនុស្សាវរីយ៍ តស៊ូក្នុងសិល្បៈ ៥ ឆ្នាំ សល់បានតែកេរ្តិ៍ឈ្មោះ រកលុយចាយមិនគ្រប់ ចុងក្រោយប្រកាសឈប់ច្រៀង
ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលតារាចម្រៀង យឿន សូអនុស្សាវរីយ៍ ប្រកាសឈប់ពីផលិតកម្ម សាន់ដេ យ៉ាងតក់ក្រហល ទាំងដែលលោកខំប្រឹងតស៊ូក្នុងវិស័យចម្រៀងនេះយ៉ាងលំបាកទំរាំតែបានដូចសព្វថ្ងៃនេះ។
ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ឥតកែប្រែ
ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ។
គ.ជ.ប ៖ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ អាចឃោសនាទ្រង់ទ្រាយធំ បាន៤លើក
ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។
មកស្គាល់ឈ្មោះមេដឹកនាំគណបក្សនយោបាយ ទាំង១៨ ប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧
នៅមិនដល់មួយខែទៀតនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ មានគណបក្សនយោបាយសរុបចំនួន ១៨គណបក្ស ខណៈគណបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីសង្វៀនដោយសារគណបក្សនេះមិនបានបំពេញឯកសារគ្រប់គ្រាន់។
មតិមហាជន៖ តាំង សារ៉ាដា The Cambodia daily បែកង៉ាងហើយផ្សាយតែព័ត៌មានបោកប្រាស់លាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះគេ
មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌ Fake News នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ញុះញង់លើបណ្តាញសង្គមពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការអភិវឌ្ឍន៍លំនៅដ្ឋាន។
ស្ថាបត្យករដ៏ល្បីល្បាញម្នាក់ដែលបានកសាងអគារសំខាន់ៗនៅភ្នំពេញទទួលមរណភាព
តាមរយៈសារជាសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជា លោក លុយ បានហាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនៅប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ។
ក្លឹបអេភូថង ផ្ទេរមករួមរស់ជាមួយ Galaxy ដើម្បីបង្កើតកម្មវិធីប្រដាល់លើកស្ទួយគុនខ្មែរ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោក អេភូថង ហើយបច្ចុប្បន្នលោកមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ។
លីវ ជីលី បង្ហើបពីគោលបំណងធំ៣ត្រូវធ្វើ បន្ទាប់ពីចប់ការប្រកួតនៅប្រទេស ប៉ូឡូញ
កញ្ញា លីវ ជីលី បានបង្ហាញគោលបំណងធំៗចំនួន ៣ ដែលត្រូវធ្វើ បន្ទាប់ពីចប់ការប្រកួតនៅប្រទេស ប៉ូឡូញ រយៈពេល ២០ ថ្ងៃ ក្នុងកម្មវិធី Miss Supranational ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព ៥០០នាក់ទៅកាន់តំបន់ព្រំដែនត្រៀមបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក
ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំបញ្ចេញកម្លាំង ទ័ពចំនួន ៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។