ទាហាន​អ៊ីស្រាអែល​ ​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ​២៣​នាក់​នៅ​ក្បែរ​កន្លែង​ផ្តល់​ជំនួយ​ក្នុង​តំបន់​ហ្គាហ្សា

សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថា រថក្រោះ និងយន្តហោះគ្មានមនុស្សបើកបានបាញ់ទៅលើមនុស្សរាប់ពាន់នាក់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយកន្លែងនៅកណ្តាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ Gaza ដែលគាំទ្រដោយអ៊ីស្រាអែល (GHF) ។

អ្នកនាំពាក្យមន្ទីរពេទ្យ al-Awda ក្នុងទីក្រុង Nuseirat បានបញ្ជាក់ថា សាកសពចំនួន ២៣ នាក់ និងអ្នករបួសជាង ១០០ នាក់ត្រូវបាននាំយកទៅទីនោះ ដោយឡែករូបភាពពីមន្ទីរពេទ្យបានបង្ហាញសាកសពនៅលើឥដ្ឋ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះចាប់តាំងពីចុងខែឧសភា៕

ប្រភព៖ BBC