អ្នកគាំទ្រស្ទើរឈាមច្រមុះពេលឃើញ រ៉ាប៊ី និងស្វាមីទៅក្រេបទឹកឃ្មុំនៅ កោះម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមនិងត្រៀមយកកូន ! 

ដូចការគ្រោងទុកគ្រាន់តែបញ្ចប់ការងារភ្លាម តារាចម្រៀង រ៉ាប៊ី បាននាំស្វាមីកីឡករបាល់ទាត់លោក Nick Taylor ទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ( Maldives Island ) យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យអ្នកគាំទ្រឃើញហើយ ចង់ឈាមច្រមុះ ។ 

តាមរយៈរូបភាពជាច្រើនដែលគូស្វាមីភរិយាថ្មីតារាចម្រៀង រ៉ាប៊ី និងលោក Nick Taylor បានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួន ក្នុងដំណើរចេញទៅក្រេបទឹកឃ្មុំ នៅ កោះ ម៉ាល់ឌីវ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា អ្នកទាំងពីរគឺជាគូស្នេហ៍ដែលសមគ្នាឥតទាស់ ។

ទាំង រ៉ាប៊ី និងស្វាមីរបស់ខ្លួនបានបង្ហាញនូវអារម្មណ៍រីករាយថា មកញុំាឃ្មុំនៅ កោះ ម៉ាល់ឌីវ នេះជាលើដំណើរកម្សាន្តលើកដំបូងបន្ទាប់ពីរៀបការរួច ។ 

ជាមួយនិងការដើរកម្សាន្តយ៉ាងផ្អែមល្ហែម ស្ទើរតែធ្វើឱ្យអ្នកគាំទ្រឈាមច្រមុះ បន្ទាប់ពីឃើញរូបភាពស្វីតស្វីតរបស់អ្នកទាំងពីរ ក៏មានអ្នកគាំទ្រជាច្រើននិយាយថា រ៉ាប៊ី និងស្វាមី ទៅក្រេបទឹកឃ្មុំលើកដំបូងនេះ ក៏ត្រៀមនឹងយកកូនផងដែរ ដើម្បីបង្កើនសមាជិកក្នុងគ្រួសារ ។

កន្លងមកតារាចម្រៀង រ៉ាប៊ី ធ្លាប់បានបញ្ជាក់ប្រាប់ផងដែរថា នាងមិនទាន់មានគម្រោងយកកូនភ្លាមៗបន្ទាប់ពីរៀបការនោះទេ ដោយសារនាងចង់ទុកពេលវេលាដើរលេងជាមួយស្វាមី ព្រមទាំងបំពេញការងារមួយចំនួនសិន ជាពិសេសពេលនេះនាងទទួលបានការងារជាច្រើនទាំងការងារថតផ្សាយពាណិជ្ជកម្ម និងការងារចេញច្រៀងតាមខេត្តក្រុងនានា …។ 

តារាចម្រៀង រ៉ាប៊ី មិនមានគម្រោងនឹងចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមីរបស់ខ្លួនឡើយ នាងថា នាងសុខចិត្តរស់នៅស្រុកខ្មែរ និងធ្វើការងាររកប្រាក់ចំណូលនៅស្រុកកំណើតខ្លួនស្រួលជាង ។ យូរៗចេញទៅលេងក្រុមគ្រួសារនៅ អាមេរិក ម្តងក៏ជារឿងល្អដែរ សំខាន់ស្វាមីនាងមិនបានបង្ខំនាងឱ្យនាងធ្វើអ្វីដែលខ្លួនមិនចង់ធ្វើឡើយ ៕