មាន សូនីតា ប្រឹងថែរាងនិងសម្រស់ឱ្យស្អាតប៉ុហ្នឹងហើយនៅរកប្តីមិនបាន !

វ័យកាន់តែច្រើន មាន សូនីតា កាន់តែប្រឹងប្រែងថែរក្សារូបរាង និងសម្រស់ឱ្យស្រស់ស្អាត ប៉ុន្តែគួរឱ្យស្តាយនាងមិនទាន់រៀបការមានស្វាមីនៅឡើយទេ ។ 

កន្លងមក មាន សូនីតា តែងតែប្រាថ្នាជីវិតគូ និងបន់ស្រន់សុំឱ្យខ្លួនបានជួបគូស្រករឆាប់ ដើម្បីសាងជីវិតគ្រួសារនិងគេ ពីព្រោះនាងមិនចង់រស់នៅលីវតែម្នាក់ឯងទេ ជាក់ស្តែងជួបជាមួយនាងម្តងៗ នាងតែងតែនិយាយថា នាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនបាន ដូច្នេះមិនដឹងថាត្រូវរៀបការជាមួយបុរសណាម្នាក់ទេ ។ 

ថ្មីៗនេះផងដែរ មាន សូនីតា ក៏បានបង្ហាញពីការថែទាំរូបសម្រស់ និងរូបរាងរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ ជាក់ស្តែងនាងបានប្រឹងប្រែងហាត់ប្រាណរហូតបានរាងតូចស្រឡូន ទម្ងន់ ៤៨គីឡូក្រាមត្រឡប់មកដូចកាលពីជាង១០ឆ្នាំមុន ។ 

មាន សួនីតា ពិតជារីករាយជាមួយនិងរូបរាងដ៏តូចស្រឡូនរបស់ខ្លួនខ្លាំងណាស់ នាងថែមទាំងបាននិយាយថា នេះជាអ្វីដែលនាងប្រាថ្នាចង់បាន ។ 

ថ្វីដ្បិតតែសម្រកទម្ងន់បានរាងស្អាត និងថែទាំងសម្រស់ឱ្យកាន់តែផូរផង់ តែ មាន សូនីតា នៅតែពិបាកចិត្តព្រោះរកដៃគូពិតប្រាកដមិនទាន់ឃើញ ។ មកទល់ពេលនេះ មាន សូនីតា នៅតែអះអអាងថា នាងចង់រៀបការ និងមានជីវិតគូដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនឃើញ ឃើញតែអ្នកលេងសើច យកជាការមិនបាន ។

ទោះបីជារកដៃគូមិនទាន់បាន មាន សូនីតា នៅតែរំពឹងថានាងនឹងបានជួបជីវិតគូក្នុងពេលឆាប់ៗដូចជា នាយ ព្រែក និង ឈិន មុន្នីនាថ ដែលត្រៀមដឹកដៃគ្នាចូលរោងការនៅដើមខែ ធ្នូ ឆ្នាំនេះផងដែរ ៕