បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់សព្វគ្រប់ តួក្លុក រិទ្ធ ដារ៉ូ និងតួទេវតា មុំ វណ្ណដាវីន ត្រៀមដឹកដៃគ្នាផលិតវិដេអូថ្មីៗជាច្រើនទៀតដើម្បីទាញប្រជាប្រិយភាពពីមហាជនឱ្យកាន់តែចាប់អារម្មណ៍ ខ្លាំងទៅលើស្នាដៃរបស់ពួកគេ ។

ជូបជាមួយតួក្លុក រិទ្ធ ដារ៉ូ និង មុំ វណ្ណដាវីន នៅក្នុងព្រឹត្តិការណ៍ភាពយន្តហុងកុងកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា តួក្លុកទាំងពីរនៅតែមានការទាក់ទាញពីមហាជន និងមានអ្នកអញ្ជើញ ចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ។
លោក រិទ្ធ ដារ៉ូ និង ហៅព្រះនាងតូច និងលោក មុំ វណ្ណដាវីន ដែលជាតួអង្គទេវតា ដែលជាតួក្លុក ធ្វើឱ្យមហាជនពេញចិត្តនូវការសម្តែងរបស់ពួកគេនាពេលកន្លងមកនោះ ពួកគេបាននិយាយថា បន្ទាប់ពីចូលឆ្នាំរួច ពួកគេទាំងពីរនាក់ព្រមទាំងមិត្តរួមក្រុម ត្រៀមនឹងបញ្ចេញស្នាដៃថ្មីតាមរយៈផលិតវិដេអូថ្មីៗ និងបានបញ្ចូលនូវវប្បធម៌និងអរិយធម៌ខ្មែរ ទាំងការសម្តែងតួក្លុក អាយ៉ៃ និងកម្មវិធី Talk Show ផ្សេងៗទៀត ។
ទាំង រិទ្ធ ដារ៉ូ និង មុំ វណ្ណដាវីន នៅតែរំពឹងថា អ្វីដែលខ្លួនខំធ្វើនិងទទួលបានការគាំទ្រស្រឡាញ់ពីបងប្អូន និងមហាជនទាំងក្នុងនិងក្រៅប្រទេស ៕





