សមត្ថភាពខ្លាំងមិនធម្មតានោះទេ កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនីនាគ ឬ N.John បានក្លាយជាយុវជនខ្មែរទី១ ដែលទទួលបានទិដ្ឋាការO-1B ឬហៅថា”ទិដ្ឋាការសិល្បករ”ពីសហរដ្ឋអាមេរិក ដែលជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់តែបុគ្គលដែលមានសមត្ថភាពដ៍អស្ចារ្យក្នុងវិស័យសិល្បៈ ឬសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មរូបភាព ឬទូរទស្សន៍។ ក្រោយខិតខំដុសខាត់សមត្ថភាព និងខិតខំរៀនសូត្រនៅ MilenniumDance Complex នៅទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles យ៉ាងយកចិត្ដទុកដាក់ កំទ្បុងរយៈពេល ១ឆ្នាំ […]
Author: rotha
កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា […]
ក្រុមហ៊ុន Plug and Play Cambodia នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មី ឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ពិធីនេះ ក៏មានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន […]
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមិនភ័យខ្លាច! សន្តិភាពជាជម្រើសដំបូង ការពារដែនដីជាជម្រើសចុងក្រោយ
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែមិថុនានេះ ដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍គំរាមកំហែង និងសកម្មភាពចម្រូងចម្រាសរវាងកម្ពុជា-ថៃ ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា៖ «ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន»។ លើសពីនេះ […]
បិទទាំងស្រុង! ក្រសួងបរិស្ថានបិទក្រុមហ៊ុន២ បំពុលព្រែកក្នុងខេត្តព្រះសីហនុ បណ្ដាលឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ
ក្រសួងបរិស្ថាន សម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការសម្រេចនេះបានអនុវត្តនៅថ្ងៃទី២៣ ខែមិថុនានេះ […]
បញ្ចប់ជាផ្លូវការ! បោះបង្គោលព្រំដី ៥៥០ បង្គោលក្នុងខេត្តតាកែវ សម្រាប់គម្រោងព្រែកហ្វូណនតេជោ
ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយ នាថ្ងៃទី២៤ ខែមិថុនា នេះ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹម បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។ ក្រៅពីនេះ […]
បណ្ឌិត យង់ ពៅ លើកបីចំណុចសំខាន់ៗអំពីប្រវត្តិនយោបាយក្នុងទំនាក់ទំនងកម្ពុជា-ថៃ
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរមួយលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែមិថុនានេះដោយលើកបីចំណុចធំៗទាក់ទងនឹងទំនាក់ទំនង កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា៖ « ទំនាក់ទំនងកម្ពុជា-ថៃ ជា «ទំនាក់ទំនងស្រឡាញ់ស្អប់» រយៈពេលជាង៥០០ឆ្នាំមកហើយ នឹងបន្តទៅអនាគតបន្តទៀត។ ទំនាក់ទំនងស្រឡាញ់ស្អប់នេះកើតចេញពី៖ ១. ឥរិយាបថច្រឡោងខាមជាតិសាសន៍ថៃ (បន្តពីសៀម) ដែលតែងតម្កើងខ្លួនឯងជាជាតិសាសន៍លើសគេក្នុងតំបន់ ២. មេរៀនប្រវត្តិសាស្ត្រថៃ […]
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធ យុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥
ខេត្តបាត់ដំបង៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧២ឆ្នាំ […]
កម្ពុជា-ថៃ ឯកភាពបើកព្រំដែន ៣ម៉ោង ជូនពលរដ្ឋវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនមុនបិទខ្ទប់ទាំងស្រុង
អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលរយៈពេល ៣ ម៉ោង ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ នៅថ្ងៃទី ២៤ ខែមិថុនានេះ ដើម្បីឲ្យពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនពេលបិទខ្ទប់ច្រកទ្វារទាំងស្រុង និងបញ្ឈប់ការឆ្លងកាត់ទៅវិញទៅមកទាំងអស់។ ពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។ ដោយឡែក សម្រាប់ជនជាតិថៃ […]
រឹតបន្តឹងជាងមុន! ថៃបើកច្រកព្រំដែនអូរស្មាច់តែហាមមនុស្សធម្មតា និងរថយន្តឆ្លងកាត់
នាព្រឹកនេះ ភាគីថៃបានបើកទ្វារច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដោយយោងលើលិខិតជូនដំណឹងរបស់យោធភូមិភាគ២ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យនាថ្ងៃទី២៤ ខែមិថុនានេះ។ ទោះបីភាគីថៃមានការបើកច្រកក៏ពិតមែន ប៉ុន្តែច្រកព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានរឹតបន្តឹង ដោយហាមចេញ-ចូលឆ្លងកាត់ ទាំងមនុស្ស និងរថយន្តចូលប្រទេសថៃ ។ ភាគីថៃអនុញ្ញាតតែចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលាប៉ុណ្ណោះ។ គួរបញ្ជាក់ថា កាលវិភាគមុន ច្រកទ្វារព្រំដែនអូរស្មាច់ បើកដំណើរការឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតារយះពេល៣ថ្ងៃក្នុង១សប្តាហ៍ គឺចាប់ពីថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ តែភាគីថៃបើកនៅវេលាម៉ោង០.៨.នាទីព្រឹក […]
