នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មិនមែនជាខ្នងបង្អែករបស់ឧកញ៉ា LOVE RIYA និងជាមេជួញដូរគ្រឿងញៀន ដូចការលើកឡើងរបស់ស្រ្តីម្នាក់ឈ្មោះ សំ សុខា នោះឡើយ

ក្រុមជំនួយការរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានចេញលិខិតបំភ្លឺថា លោក ម៉ក់ ជីតូ មិនមែនជាខ្នងបង្អែករបស់ស្រ្តីអ្នកលក់ឡេឈ្មោះ LOVE RIYA និងជាមេជួញដូរគ្រឿងញៀន ដូចការលើកឡើងរបស់ស្រ្តីម្នាក់ឈ្មោះ សំ សុខា នៅក្នុងបណ្តាញសង្គមតិកតុកនោះទេ។ សេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា […]

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចេញសារវ៉ៃខោកទណ្ឌិត សម រង្សុី បញ្ចេញព័ត៌មានមិនពិត ចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់

នៅព្រឹកថ្ងៃអង្គារ ខែកុម្ភៈនេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចេញសារវៃខោកទណ្ឌិត សម រង្សុី ដែលតែងតែបង្ហោះព័ត៌មានកខ្វក់ក្លែងក្លាយបំភាន់សាធារណៈជន។ ការចេញវៃបកតបភ្លាមៗទៅកាន់លោក សម រង្សុី ក្រោយទណ្ឌិតចាស់វស្សារូបនេះបង្ហោះសារបំភាន់សាធារណៈជនរឿងពាក់ព័ន្ធលោក លឹម គឹមយ៉ា ដោយភ្ជាប់ជាមួយករណីឯកឧត្តម ហ៊ុក ឡង់ឌី ដើម្បីកេងចំណេញនយោបាយ។ ឯកឧត្តម ឌី វិជ្ជា បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ជូនលោក […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» នៅសាលសន្និសីទចតុមុខ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ។ «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ […]

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ចង់ឃើញការរីកចម្រើនក្នុងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-អាមេរិក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា […]

កងទ័ពជើងគោកកម្ពុជា-អាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង- ទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង- ទ័ពជើងគោកសហរដ្ឋ​អាមេ​រិក ប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ […]

ខេត្តរតនគិរីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់កសិផល​ដំណាំទុរេន ម្រេច និងស្វាយចន្ទី

ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល ​ស្តីពីការចងក្រង សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី ដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើន។ ថ្លែងនៅក្នុងវេទិកានេះ ឯកឧត្តម […]

កម្ពុជា-អាមេរិក ពិភាក្សាគ្នា​ពីលទ្ធភាព​​ធ្វើ​សមយុទ្ធឆ្មាំអង្គរ ឡើងវិញ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរ […]

បណ្ឌិត សុខ ទូច លើកទិដ្ឋភាព៦ចំណុច​ ដែលលៀសនៅបឹងទន្លេសាបនឹងត្រូវរលាយ ដោយសារការនេសាទបែបបំផ្លាញ

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងពីហានិភ័យនៃការនេសាទលៀសនៅបឹងទន្លេសាប ដែលជាការអូសយកលៀសជាលក្ខណៈទ្រង់ទ្រាយធំ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារនោះទេ។ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានលើកឡើងថា៖ គេថារាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ៖ ១. គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ២. គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី […]

ឆ្មក់ចូលទីតាំង២កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន២៣០​នាក់ កំពុងសំ​ងំលួច​លាក់ប្រតិបត្តិកា​រអនឡាញ​ខុសច្បាប់

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងទាំងនេះរយៈពេលជាងបីខែកន្លងមក។ បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងការឆ្មក់ចូលក្នុងទីតាំងទាំងពីរនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះស្រី ៦៨នាក់ […]

ស៊ីម៉ាក់ និងអង្គការ On The Road ចុះអនុស្សារណៈលើគម្រោងកែច្នៃសំណល់សង្គ្រាមជាវត្ថុអនុស្សាវរីយ៍មានតម្លៃ

អង្គភាពស៊ីម៉ាក់ និងអង្គការ On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក TAKAHASHI Ayumu ប្រធានក្រុមប្រឹក្សាអង្គការ On The Road។ តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការដោយសារមីន ក្នុងការបម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព […]