សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ […]
Archives
សម្តេច ម៉ែន សំអន ប្រកាសខេត្តស្វាយរៀង ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, […]
គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនាខាងមុខនេះ
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត៣ទីតាំងការដ្ឋានក្នុងក្រុងកំពង់ចាម។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយៈពេលចាប់តាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺដំណើរការបានជាង៨០ ភាគរយហើយ ក្នុងនោះបានដំណើរការ៣ទីតាំង ការដ្ឋានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត […]
កម្ពុជា បញ្ជាក់ពីជំហរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក
កម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងនោះ មានដូចជា៖ […]
ខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យដៃគូអភិវឌ្ឍបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះ ។ ការអំពាវរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសកម្ពុជា ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា […]
អាជ្ញាធរខេត្តពោធិ៍សាត់ នឹងជំរុញបើកច្រកព្រំដែន«ច១-ឆាំរ៉ាក»ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការចូលរួមពី ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, ឯកឧត្តមអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ការចុះពិនិត្យទីតាំងខាងលើនេះ […]
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើតគោលដៅលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ […]
ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀង បន្តផ្សព្វផ្សាយគោលនយោបាយបក្សនិងរួមគ្នាថែរក្សាសន្តិភាព
ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ […]
បក្សកម្ពុជា-ឡាវ-វៀតណាម បន្តពង្រឹង និងពង្រីកបណ្ដាយន្តការដែលមានស្រាប់ និងស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៍មាន បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ […]
វិស័យមីន! ប្រមុខរាជរដ្ឋាភិបាល បន្តជំរុញឲ្យមានការកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន
ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏អំពាវនាវដល់អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ […]