ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ដោយហាមពលរដ្ឋនៃប្រទេសចំនួន ១២ ចូលទឹកដីសហរដ្ឋអាមេរិក ដោយលើកឡើងថាវិធានការនេះគឺចាំបាច់ដើម្បីការពារប្រឆាំងនឹង «ភេរវករបរទេស» និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៥ ខែមិថុនានេះ។
សេចក្តីសម្រេចនេះគឺជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍ដែលលោក ត្រាំ បានចាប់ផ្តើមនៅឆ្នាំនេះនៅដើមអាណត្តិទីពីររបស់លោក ដែលបានរួមបញ្ចូលផងដែរនូវការនិរទេសទៅកាន់ El Salvador នៃជនជាតិ Venezuelan រាប់រយនាក់ដែលត្រូវបានគេសង្ស័យថាជាសមាជិកក្រុមក្មេងទំនើង ក៏ដូចជាដើម្បីបដិសេធការចុះឈ្មោះនិស្សិតបរទេសមួយចំនួន និងការនិរទេសអ្នកផ្សេងទៀត។
ប្រទេសដែលរងផលប៉ះពាល់ដោយការហាមប្រាមការធ្វើដំណើរចុងក្រោយបំផុតគឺ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
និងប្រជាជនមកពីប្រទេសចំនួនប្រាំពីរផ្សេងទៀត៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក។
លោក ត្រាំ ថានឹងមិនអនុញ្ញាតឱ្យមនុស្សចូលទៅក្នុងប្រទេសរបស់យើងដែលមានបំណងចង់ធ្វើបាបយើង។ ការប្រកាសនេះមានប្រសិទ្ធភាពនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកបានលើកឡើងពីឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនៅទីក្រុង Boulder រដ្ឋ Colorado ដែលបុរសម្នាក់បានគប់គ្រាប់បែកសាំងចូលទៅក្នុងហ្វូងបាតុករដែលគាំទ្រអ៊ីស្រាអែលជាឧទាហរណ៍នៃមូលហេតុដែលការរឹតបន្តឹងថ្មី៕
ដោយ៖ ចិន្តា ទីទិ



