២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។ ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕ ដោយ […]
Archives
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ជាពិសេសដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។ ឯកឧត្តម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ […]
អភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរាយការណ៍ក្នុងករណីជំពាក់កម្ចីអនឡាញ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីប្រជាពលរដ្ឋបានជំពាក់កម្ចីអនឡាញ។ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន ។ ឯកឧត្តម អភិបាល បានបន្តថា […]
មានងារជាឧកញ៉ា ទ្រព្យ ច្រើនក៏ពិតមែន តែលោក ព្រាប សុវត្ថិ នៅតែរីករាយនឹងជីវិតសាមញ្ញតាមទម្លាប់ ហើយត្រូវបានអ្នកគាំទ្រយកគំរូតាម
ជាមួយសកម្មភាពសាមញ្ញៗ និងការដាក់ខ្លួនមិនឆ្មើងឆ្មៃ ឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ នូវបុគ្គលិកលក្ខណៈរបស់តារាមចម្រៀងងារឧកញ៉ារូបនេះ ពិសេសជាមួយនឹងអប្បកិរិយាដ៏ល្អប្រពៃ ទាំងឫកពា និងសម្តីសំដៅ គួរឱ្យគោរពស្រលាញ់។ តាមរយៈការបង្ហាញជីវិតឯកជនរបស់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះ ជិត ៣ទសវត្សរ៍នេះ ជាបន្តបន្ទាប់ មានមតិជាច្រើនបានលើកសរសើរថា លោក ព្រាប សុវត្ថិ ជាមេគ្រួសារម្នាក់ដែលអាចចាត់ទុកជាគំរូបាន ក៏ព្រោះតែតែងផ្តល់សុភមង្គលដល់ក្រុមគ្រួសារ។ ពិសេសតាមរយៈសុវជីធម៌ និងសីលធម៌ ដែលកូនៗរបស់លោក តែងធ្វើនៅក្នុងសង្គម […]
កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា
កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារថែរក្សាធនធានដ៏មានតម្លៃ។ តាមបណ្តាញសង្គមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]
ត្រីប្រហុក ចាប់ផ្តើមត្រូវជាលើកទី២
ពេលវេលាអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាលើកទី២ បានមកដល់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ រដ្ឋបាលជលផល បានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរ កន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប […]
រដ្ឋសភា អនុម័តច្បាប់ចំនួន៩ ក្នុងឆ្នាំ២០២៤
រដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖១-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល។២-សេចក្ដីព្រាងច្បាប់ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក។៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។៤-សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា។៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងឬ ប្រើប្រាស់៦-សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធទឹកកខ្វក់។៧-សេចក្ដីព្រាងច្បាប់ស្ដីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៨-សេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ […]
ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ […]
ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ
ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា បានស្នើ៣ចំនុច ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន។ ៣ចំនុចដែលធនាគារជាតិនៃកម្ពុជា បានស្នើនោះរួមមាន៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង ៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក […]