ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា បានស្នើ៣ចំនុច ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន។ ៣ចំនុចដែលធនាគារជាតិនៃកម្ពុជា បានស្នើនោះរួមមាន៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង ៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក […]
Archives
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អំពាវនាវឲ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ក្នុងសារលិខិត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត […]
បណ្ឌិត យង់ ពៅ៖ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់ និងចម្រុះពណ៌
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ […]
បាត់មុខពីឆាកចម្រៀងច្រើនឆ្នាំ ញឹម ចាន់ថន ត្រៀមនឹងចាប់ដៃក្រុមចម្រៀង ហាយរ៉ុក ឡើងវិញ !
នៅក្នុងវិស័យចម្រៀងនរណាដែលថាមិនស្គាល់ក្រុមចម្រៀង ហាយរ៉ុក នោះ ថ្វីដ្បិតតែពេលនេះក្រុមចម្រៀងនេះបានបាត់មុខពីពិភពគុណអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែពេលនេះ ញឹម ចាន់ថន បានចេញមុខប្រកាថា នឹងគៀងគរតារាចម្រៀង ៣ នាក់រួមគ្នាឡើងវិញនៅក្នុងក្រុម ហាយរ៉ុក នៅក្នុងឆ្នាំ២០២៥ ។ ញឹម ចាន់ថន ធ្លាប់ជាតារាចម្រៀងនិងសម្តែងល្បីឈ្មោះមួយរូបកាលពីជាង១០ឆ្នាំមុន កេរ្តិ័ឈ្មោះរបស់នាងនៅក្នុងក្រុមចម្រៀង ហាយរ៉ុក នាពេលនោះពិតជាល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែគួរឱ្យស្តាយនៅពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែក្រុមចម្រៀងនេះបែរជារំសាយចោលទៅវិញ ដោយម្នាក់ៗដើរផ្លូវរៀងៗខ្លួន ។ ជួបជាមួយ […]
ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ ការប្រកាសដាក់ចេញយុទ្ធនការសំអាតផ្លូវជាតិ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវ នាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិ លេខ៣ […]
បំបែកកំណត់ត្រាច្រើនបំផុតឆ្នាំ២០២៤ ប្រទះឃើញសត្វក្រៀលចំនួន ២២ ក្បាលនៅដែនជម្រកសត្វព្រៃលំផាត់
ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ថាការរកឃើញនេះបន្ទាប់ពីក្រុមជំនាញ កំពុងធ្វើជំរឿនសត្វស្លាបទាំងនេះនៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ការរកឃើញនេះដែរចាត់ទុកថាជាចំនួននមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បញ្ជាក់ថា ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលរៀបចំព្រឹត្តិការណ៍“សាទរកម្ពុជា“ឲ្យប្រព្រឹត្តទៅដោយរលូនធានាបានសុខសុវត្តិភាពដល់អ្នកចូលរួម
បើកទំព័រឆ្នាំថ្មី ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងាទាំអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើបណ្តាញសង្គម នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មីដល់កងម្លាំងនគរបាលទាំងអស់ឲ្យត្រៀមលក្ខណៈទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាថ្មី ឲ្យកងម្លាំងនគរបាល និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង។ ការក្រើនរំលឹកជាថ្មីនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ នៅឆ្នាំ២០២៥-២០២៦
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន […]
ចាយជីវិតហាយសូរជាមួយលោក ប៊ឺរី សុខៗ ម៉ាដាមដា ត្រូវស្រ្តីម្នាក់ទម្លាយវិដេអូរឿងជំពាក់លុយខ្ទង់២០ម៉ឺនដុល្លារ
កំពុងចាយជីវិតហ៊ឹហារជាមួយតារាសម្តែងរូបសង្ហា ប៊ឺរី យ៉ាងមានក្តីសុខ ស្រាប់តែថ្មីៗនេះស្ត្រីម្នាក់ដែលមានឈ្មោះថា Cheng Yie បានបង្ហោះវិដេអូដែល ម៉ាដាមដា ជំពាក់លុយនាងរហូតដល់ទៅ២០ម៉ឺនដុល្លារ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យអនឡាញ ។ ម៉ាដាមដា ត្រូវមហាជនស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលជោគជ័យខ្លាំងនៅក្នុងជីវិត ហើយនាងក៏បានចាប់ដៃគូជាមួយបុរសង្ហា ប៊ឺរី សាងគ្រួសារផងដែរ ជាក់ស្តែងកាលពីប៉ុន្មានខែមុននាងបានទិញរថយន្តទំនើប និង កាដូជាច្រើនដល់លោក ប៊ឺរី ផងដែរ សរុបជាទឹកប្រាក់គឺជិតខ្ទង់លានដុល្លារ ។ លើសពីនេះទៅទៀត នាងនិងលោក […]