អ្នកនាំពាក្យ៖ សហគមន៍កសិ​កម្មទំនើប«បន្លែផ្ទះ​សំណា​ញ់​ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួន​ទប់ទល់នឹងហានិ​ភ័យ​ទីផ្សារ

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា​ សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួនទប់ទល់នឹងហានិភ័យទីផ្សារ តាមរយៈការបន្តបែងចែកភាគលាភប្រាក់ចំណេញប្រចាំខែដល់សមាជិកជាលើកទី៣ ខណៈពេលដែលថ្លៃបន្លែនៅក្រៅសហគមន៍បានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយភាគច្រើននៃកសិករដែលមិនមែនជាសមាជិកសហគមន៍មិនអាចទទួលបានប្រាក់ចំណេញឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា បើប្រៀបធៀបថ្លៃសម្រាប់ខែធ្នូ ជាមធ្យមបន្លែសហគមន៍លក់ចេញក្នុងតម្លៃ ១៥០០៛/គីឡូ ទាបជាងខែកន្លងទៅបន្តិច […]

រដ្ឋមន្ត្រី ស្នើឲ្យ​កសិករ​ដែល​ប្រើទឹក​ក្នុងប្រព័ន្ធធារា​សាស្ត្រកំ​ពីង​ពួយ ស្តា​ប់​​ការ​​ណែនាំ​របស់មន្ត្រីជំនាញ ដើម្បី​បញ្ចៀសបញ្ហាខ្វះទឹក​ពេល​ធ្វើ​ស្រូវ​ប្រាំង

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាកសិករ ក្នុងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ សូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុ​និយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក។ ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ បានធ្វឡើងជំនួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម […]

អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ […]

រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី

យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក […]

ទោះមហាជនមិនពេញចិត្ត ដេត ស្រីនាថ នៅតែបន្តចង់ឡើងឆាកបវរកញ្ញាជាលើកទី៣ ក្នុងឆ្នាំ២០២៥ !

មកទល់ពេលនេះមហាជននៅតែមិនទាន់សប្បាយចិត្តនូវទង្វើររបស់ ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 នាពេលកន្លងមក ដោយឡែកចូលឆ្នាំ២០២៥ភ្លាមកញ្ញា ដេត ស្រីនាថ បានលើដៃសុំឱកាសពីមហាជនក្នុងការឡើងឆាកបវរកញ្ញាជាលើកទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ។  កញ្ញា ដេត ស្រីនាថ បានទទួលស្គាល់ថា មហាជននៅតែមិនទាន់រំងាប់ចិត្ត ឬសប្បាយចិត្តនូវរឿងដែលនាងបានធ្វើនាពេលកន្លងមកទេ តែទោះជាយ៉ាងណានាងមិនបោះបង់ក្តីស្រមៃដែលចង់បង្ហាញមុខនៅលើឆាកបវរកញ្ញាដើម្បីដណ្តើមមកុដជាថ្មីឡើយ ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៥ នេះនាងនឹងវិលត្រឡប់មកឆាកបវរកញ្ញាជាថ្មីម្តងទៀត ។ កញ្ញា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាការរីកចម្រើនប្រសើរឡើង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពអភិវឌ្ឍតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្តូរមុខមាត់ថ្មីក្លាយជាតំបន់ដែលមានការរីកចម្រើនប្រសើរឡើង។ សម្តេចបវរធិបតី បានលើកឡើងថា៖ «រួមគ្នាអភិវឌ្ឍន៍សហគមន៍យើង ដែលជាគោលដៅចម្បងក្នុងការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាតំបន់ និងសហគមន៍ដែលមានការរីកចម្រើនប្រសើរឡើងនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន វិស័យកសិកម្ម និងវិស័យអប់រំ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស»។ គួរបញ្ជាក់ថា តាមចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ […]

កំពុងផ្អែមល្ហែមនៅក្រៅប្រទេស តារាសិចស៊ី អៀ ម៉េងលិ នៅតែទទួចឱ្យ សាឡាត់ ស្រីឡាង សងលុយដែលនៅសេសសល់ !

មុនដាច់ឆ្នាំ តារាសិចស៊ី អៀ ម៉េងលិ បានហែកហួរពីរឿងតារាសម្តែង សាឡាត់ ស្រីឡាង បានជំពាក់លុយមិនព្រមសង ធ្វើឱ្យនាងក្តៅក្រហាយជាខ្លាំង ។  ទោះបីជាពេលនេះតារាសិចស៊ី អៀ ម៉េងលិ កំពុងផ្អែមល្ហែមជាមួយគូស្នេហ៍នៅលើទឹកដី អឺរ៉ុប ក៏ពិតមែន ប៉ុន្តែចិត្តរបស់នាងនៅតែខ្វល់ពីរឿងដែលតារាស្រី សាឡាត់ ស្រីឡាង ដែលបានជំពាក់លុយ ធ្វើឱ្យនាងវ័នកត្រូវគេតាមទារបំណុលគ្រប់ពេលវេលា ។ តារាសិចស៊ី អៀ ម៉េងលិ នៅតែទទួលឱ្យ សាឡាត់ ស្រីឡាង […]

ពីរថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ!

២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។  បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។   ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ​ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕  ដោយ […]

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ជាពិសេសដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។ ឯកឧត្តម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ […]