២សប្តាហ៍មុនឆ្លងឆ្នាំ មន្រ្តីបន្តផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង៣ម៉ឺនសេវា! 

គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។  លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជាង៩ពាន់សន្លឹក។  សម្ដេចធិបតី ហ៊ុន ម៉ាណែត […]

តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk Yeol

តុលាការកូរ៉េខាងត្បូងបានអនុម័តដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោក Chris […]

និស្សិតនិងសិស្សនគរបាល នឹងទទួលបានសេវាថែទាំសុខភាព តាម​រយៈប.ស.ស. ចាប់ពីខែមក​រា ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បានសម្រេចពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ សម្រាប់និស្សិតនគរបាល​និងសិស្សនគរបាល ដែលកំពុងសិក្សានិងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានកំណត់បែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងអត្រាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលជានិស្សិតនគរបាល​និងសិស្សនគរបាល ត្រូវអនុវត្តតាម​បទប្បញ្ញត្តិជាធ​រមា​ន។ ហើយត្រូវបានកំណត់យកប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិអនុសេនីយ៍ត្រី សម្រាប់និស្សិតនគរបាល និង ប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិព្រឹន្ទបាលទោ សម្រាប់សិស្សនគរបាល ជាប្រាក់បៀវត្សជាប់ភាគទាន ក្នុងការគណនាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។ […]

ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឲ្យប្រើប្រាស់ទឹកដោ​យសន្សំសំចៃ ក្នុង​អំឡុងពេល​៣ខែដំបូង​​ដើម​ឆ្នាំ២០២៥

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅក្នុងអំឡុងពេល៣ខែដំបូងនៃដើមឆ្នាំ២០២៥ ពោលគឺខែមករា ,កុម្ភៈ និងមីនា ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បនបង្ហាញឱ្យឃើញថា ចាប់ពីខែមករា […]

TYDA ប្រគល់អំណោយគ្រែពេទ្យចំនួន៤០០គ្រែ ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធា​នីភ្នំពេញ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បាននាំយកគ្រែពេទ្យចំនួន ៤០០ឈុតប្រគល់ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យរដ្ឋចំនួន២ នោះរួមមាន ១- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ២០០ឈុត និង២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន […]

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សាយថា មានការបង់ប្រាក់ និងភាពមិនប្រក្រតីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើររដ្ឋាបាល បញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្នើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្ដល់ដោយវិទ្យុ RFI […]

ឯកឧត្តម គួច ចំរើន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០១០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់។ ឯកឧត្តមបានថ្លែងថា៖ កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ […]

កម្ពុជា រំពឹងថាអ្នកធ្វើដំណើរនឹងកើនឡើង ក្រោយបើកជើងហោះហើរពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ឡើងវិញ

កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ […]

សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ឧក្រិដ្ឋជនវៀតណាម ១២នាក់ដោយជោគជ័យ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ […]