ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី ភូមិព្រះដាក់ ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត ប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ មានភាពស្ងប់ស្ងាត់ល្អ […]
Archives
លោកស្រី ទ្រី ដាណា ចាយលុយជិត ១០ម៉ឺនដុល្លារជួយតារាចម្រៀង ប៊ុត សីហា ចុងក្រោយពាក់ព័ន្ធគ្រឿងញៀន
មួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួតចម្រៀង «The Voice Cambodia » រដូវកាលទី ១
ដំណឹងល្អ! វត្ថុបុរាណខ្មែរចំនួន៣៣ ដែលលួចចេញពីប្រាសាទកាលពីជាង ៣០ឆ្នាំមុន នឹងត្រូវប្រគល់មកកម្ពុជាវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក […]
អាជ្ញាធរដាក់ចំណាត់ការបន្ទាន់លើក្រុមលោក ខឹម វាសនា ករណីប្រមូលផ្តុំអាណាធិបតេយ្យ និងទន្ទ្រានយកដីនៅតំបន់ជើងភ្នំគូលែន
អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន។ អាជ្ញាធរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានៅចំការគ្មានច្បាប់ទម្លាប់ បង្កភាពអាណាធិបតេយ្យ ហើយថែមទាំងមានការទន្ទ្រានយកដីពលរដ្ឋនៅជាប់តំបន់នោះទៀតផង។ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍ ស្ថានភាពការជួបជុំប្រមូលផ្តុំ […]
ម្ចាស់ពាន « The Voice Cambodia » រដូវកាលទី ១ ប៊ុត សីហានៅតែចៀសមិនផុតពីគ្រឿងញៀន រហូតត្រូវនគរបាលឃាត់ខ្លួន
តាំងពីជាប់ឈ្មោះជាម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួតចម្រៀង «The Voice Cambodia » រដូវកាលទី ១ លោក ប៊ុត សីហា មានបញ្ហាជាប់ខ្លួនរហូត ជាពិសេសគឺបញ្ហាគ្រឿងញៀនតែម្តង ហើយចុងក្រោយនេះលោកនៅតែចៀសមិនផុសពីគ្រឿងញៀនដដែល រហូតត្រូវបានកម្លាំងនគរបាលស្រុក គងពិសី ឃាត់ខ្លួនជាមួយ និងគ្រឿងញៀនមួយចំនួនជាមួយបក្ខពួកម្នាក់ទៀតកាលពីរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣ម្សិលមិញនេះ
ជប៉ុន ចង់វិនិយោគលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតសំខាន់លើវិស័យចំនួន ២
ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងអំពីចំណាប់អារម្មណ៍របស់ SMEs របស់ជប៉ុន ដោយចង់វិនិយោគទៅលើវិស័យសំខាន់ៗ ២ ដើម្បីពង្រីកការនាំចេញផលិតផលកម្ពុជា
ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមកសាង “ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ” ខេត្តកណ្តាលនៅសាលាក្រុងអរិយក្សត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម បេងហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការចូលរួមពីក្រុមការងារគាំទ្របច្ចេកទេសអគ្គនាយក ក្រុមការងារបច្ចេកទេសនៃមន្ទីរដែនដី ខេត្តកណ្តាល ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមការងារនៃការិយាល័យក្រុង ចៅសង្កាត់ចំណុះក្រុងផងដែរ។ កិច្ចប្រជុំ […]
ក្រសួងមហាផ្ទៃ បដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ, មកស្គាល់តំណាងបក្ស ជានរណា?
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” របស់លោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្ស ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងលិខិតក្រសួងបានបញ្ជាក់ថា ទន្ទឹមនេះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។ តើតំណាងស្ថាបនិកបក្សនេះ ជានរណា? លោក ឯម សុខសុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត […]
បែកពីសង្សារជាកីឡាករបាល់ទាត់ តារាសម្តែង ណាតាហ្សា ត្រៀមធ្វើខួបកំណើតធំជាមួយប្អូនស្រីឱ្យកក្រើកពិភពសិល្បៈដើម្បីស្វាគមន៍ការងារថ្មី
ពិធីការិនី និងតារាសម្តែង ណាតាហ្សា បានប្រកាសវិលត្រឡប់មកវិស័យសិល្បៈឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាច្រើនឆ្នាំ ដោយការវិលត្រឡប់របស់នាងលើកនេះ នាងត្រៀមរៀបចំកម្មវិធីខួបកំណើតជាមួយបងប្អូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅបំណាច់ខែនេះ ដើម្បីជាការស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់វិស័យចាស់របស់ខ្លួនវិញ
កម្ពុជា ទទួលបានការចែករំលែកសេវារូបភាពពីផ្កាយរណបពីឥណ្ឌា សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងលំនៅដ្ឋាន
“គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណប ពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅដ្ឋាន ឱ្យស្របតាមគោលដៅនេះ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា […]