ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង […]
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានក្រុមហ៊ុនធំៗរបស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗ របស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះសបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនទុកពេលវេលាចោល ហើយក្តាប់យកឱកាសមាសនេះ ទាញយកផលប្រយោជន៍ពីមិត្តចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសៀលថ្ងៃទី១៤ ខែកញ្ញា ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ […]
សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត
AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ
ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម។ ក្រុមបេសកកម្មក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីដោះស្រាយហានិភ័យ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមដែលកម្ពុជាបាននិងកំពុងជួបប្រទះ ផងដែរ។ ការបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងជំនួបរវាងឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាជាមួយលោកបណ្ឌិត Kouqing Li ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ […]
គួរឲ្យស្តាយ! កម្ពុជា បាត់បង់សត្វផ្សោតចំណាស់មួយក្បាល ដោយសារមូលហេតុចាស់ស្លាប់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថាសត្វផ្សោតដែលស្លាប់នេះជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ […]
នាយឧត្តមសេនីយ៍ ស ថេត៖ ច្បាប់ចរាចរណ៍នៅតែបន្តរឹតបន្តឹង ទោះបីគ្រោះថ្នាក់មានការថយចុះ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយការិយាល័យចំណុះអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ ៩៥រូប។ ឯកឧត្តម […]
ត្រៀមផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍នៅប្រាសាទអង្គរវត្ត ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញានេះ
Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះជាការជូនដំណឹងរបស់ក្រសួងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញានេះ៕
ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ!
ទី១៖ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ
សម្រស់កើនឡើងទ្វេ ក្រោយ ភឹម ស្រីនោ បន្ថែមខ្ទង់ច្រមុះថ្មីមុនឡើងទៅប្រកួតនៅប្រទេស វៀតណាម
ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ទើបតែទៅហាងកែសម្ជស្សមួយកន្លែងដើម្បីបន្ថែមខ្ទង់ច្រមុះថ្មីឱ្យកាន់តែស្រស់ស្អាតឡើង មុននឹងហោះហើរចេញទៅប្រកួតនៅប្រទេស វៀតណាម
ទីភ្នាក់ងារបារាំង គ្រោងអនុវត្តគម្រោងជំនាញសម្រាប់សេដ្ឋកិច្ចអនាគត និងរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅកម្ពុជា
លោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ លោកស្រីបញ្ជាក់ថា ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ […]