អាជ្ញាធរ ចុះទប់ស្កាត់កុំឲ្យបន្តបាក់ស្រុតនៅចំណោតលោកយាយម៉ៅ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ

ក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត​ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ​ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារ​ជំនាញ ចុះដោះស្រាយ​ទប់ស្កាត់​ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍​របស់បងប្អូនប្រជាពលរដ្ឋ​អាចប្រព្រឹត្តទៅបានដោយរលូន​និងមានសុវត្ថិភាព។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ​ត្រូវបានធ្វេីឡេីង​នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះសីហនុ។ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប​ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

អគ្គិសនីកម្ពុជា ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នពីជនខិលខូចក្លែងបន្លំឲ្យបង់ថ្លៃសេវាក្រៅផ្លូវការ

អគ្គិសនីកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញានេះថា មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទបណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងប្ដូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន។ ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គិសនីកម្ពុជាអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ […]

ជុំវិញរឿង ប៊ឺ សុធារី មានឱកាសបំពាក់មកុដដល់បវរកញ្ញាចក្រវាឡ ២០២៣  ខណៈ ហង្ស ម៉ានីតា ម្ចាស់មកុដឆ្នាំចាស់ស្ងាត់បាត់ស្រមោលសូន្យឈឹង

ស្របពេលដែលកញ្ញា ប៊ឺ សុធារី ដែលជាអតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៧ ជាអ្នកបំពាក់មកុដដល់ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 បានមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាការប្រកួតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំនេះ បែរជាកញ្ញា ប៊ឺ សុធារី ជាអ្នកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ទៅវិញ ? ចំណែកកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ ២០២២ បែរជាបាត់ស្រមោលសូន្យឈឹងបែបនេះ ?

តំណាងរដ្ឋាភិបាល បន្តសម្របសម្រួលលើការចរចាប្រាក់ឈ្នួលកម្មករ ខណៈភាគីសហជីព និងនិយោជក នៅតែប្រកាន់ជំហរដដែល

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១១ ខែកញ្ញា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ […]

កៀករដូវបុណ្យភ្ជុំបិណ្ឌលោក ខេមរៈ សិរីមន្ត ចេញបទចម្រៀង« ១០ ឆ្នាំមានប៉ុន្មានដង ?» ពិរោះរណ្តំចិត្តជូនអ្នកគាំទ្រ ស្តាប់ និងរាំលេងកម្សាន្ត 

« ១០ ឆ្នាំ មានប៉ុន្មានដង ?» ជាចំណងជើងបទចម្រៀងថ្មីមួយរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra កាលពីម្សិលមិញនេះ ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ក្នុងឆាប់ៗខាងមុខ

ដំណឹងល្អ! បន្តិចទៀតពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញបានហើយ

ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្ដល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី​២ ដើម្បីផ្ដល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ […]

សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិបញ្ឈប់ជាបន្ទាន់ ការយកឈ្មោះសម្តេចមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា

នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា […]

ក្រសួងយុត្តិធម៌ ចេញមកបញ្ជាក់ពីពេលវេលាដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល

នៅពេលឆាប់ៗខាងមុខនេះ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី២ ដែលកាន់តែផ្តល់ភាពឆាប់រហ័ស

ឯកឧត្តម សាយ សំអាល់៖ បច្ចុប្បន្នការដាំរុក្ខជាតិនៅក្នុងផ្ទះ ជាការនិយមចូលចិត្តឡើងវិញរបស់មនុស្សសម័យថ្មី

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញកម្រងរូបភាពអំពីផ្ទះចាស់ដែលជាកន្លែងធ្វើអាជីវកម្មបែបច្នៃប្រឌិត ដោយបានជួសជុល និងកែលម្អពីសំណង់ចំណាស់ ថែមទាំងមានការដាំរុក្ខជាតិនៅក្នុងផ្ទះជាច្រើនកន្លែង ដែលរដ្ឋមន្ត្រីចាត់ទុកថា ជាការនិយមចូលចិត្តឡើងវិញរបស់មនុស្សសម័យថ្មី។ តាមរយៈបណ្តាញសង្គមឯកឧត្តម សាយ សំអាល់ នៅថ្ងៃទី១០ ខែកញ្ញា បានលើកឡើងថា៖ “ផ្ទះល្វែងខ្មែរច្រើនសាងសង់អោយមានថែវមុខផ្ទះ (ប្រាំជំហានដើរ) នៅខាងមុខបរិវេណប្រកបអាជីវកម្ម ដែលចំពោះជាន់ផ្ទាល់ដី បរិវេនអាជីវកម្ម (ល្វែងធំ) […]

មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារត្រៀមបើកដំណើរការហើយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ