សម្ដេចតេជោ ហ៊ុន សែន ចាត់ទុក​ដំណើរ​ទស្សន​កិច្ច​នាយករដ្ឋមន្រ្តីសិង្ហបុរី ជាផ្នែកដ៏សំខាន់ជំរុញទំនាក់ទំនងកម្ពុជា-​សិង្ហបុរី​

ព្រឹកថ្ងៃអង្គារ ថ្ងៃទី២ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីសឹង្ហបុរី នៅវិមានព្រឹទ្ធសភា

ដើមឆ្នាំ២០២៥នេះ! ស្ត្រីខ្មែរជាច្រើននាក់ត្រូវបានអូសទាញឱ្យទៅរៀបការខុសច្បាប់នៅក្រៅប្រទេស

មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ  បានឃាត់ដំណើរឆ្លងដែនមនុស្សសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ដោយជាប់សង្ស័យពាក់ព័ន្ធករណីអំពើជួញដូរមនុស្ស នាដើមឆ្នាំ២០២៥នេះ។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ។ ក្រៅពីនេះ ជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។  ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ […]

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រ ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ […]

កម្ពុជាគ្មានការរើសអើង! ពលរដ្ឋ និងជនបរទេសដែលបញ្ជូនចេញពីប្រទេសថៃ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកចិត្តទុកដាក់បំផុត

ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើង ជាពិសេសក្នុងស្ថានភាពដែលមានបងប្អូនប្រជាពលរដ្ឋជាពលករគ្រួសាររបស់គាត់ និងជនបរទេសដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ។ ជាក់ស្ដែងនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៥វេលាម៉ោង ១៣ និង ៣០ នាទី មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានទទួលកុមារអាយុ ១១ ខែឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់បំផុត។ កុមារត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់គាត់ ដោយក្រុមវេជ្ជបណ្ឌិតជំនាញ […]

តួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង កំពុងត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ

អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម […]

ឯកឧត្តម ឌិត ទីណា នឹងជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក​ ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។ ក្រសួងកសិកម្ម បានបញ្ជាក់ថា ការលាឈប់របស់លោក […]

ពីសង្គ្រាមទៅសន្តិភាព! កម្ពុជាប្រែក្លាយពីប្រទេសគ្រាប់ផ្លោង ទៅជាគន្លងផ្គត់ផ្គង់ស្បៀង និងនាំចេញគ្រប់ជ្រុងសេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាពនេះ បានធានានូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង។ នេះបើតាមការថ្លែងរបស់សម្តេចបវរធិបតីក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា។ កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ […]

សភាកម្ពុជានិងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត […]

សម្តេចតេជោ ហ៊ុន​សែន ប្រាប់ជប៉ុនឱ្យជួញជំរុញភាគីថៃដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ

សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ទាក់ទងទៅនឹងបញ្ហាព្រំដែន សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស […]

រឿងព្រំដែន៖ ទូតទីម័រឡេស្តេថា កម្ពុជាសម្រេចចិត្តដ៏ត្រឹមត្រូវ និងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា […]