កម្ពុជា​ បង្ហាញក្តីសោកស្តាយ ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃ​កិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។​ ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​អាជ្ញាធរ​មីន​ ក្នុង​ឱកាស​កម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី​ «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន»​ កាល​ពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ។ ក្នុងសុន្ទរកថាបើកនៃកិច្ចពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី លី​ ធុជ​ […]

មកដល់ហើយ !  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ នៅទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2025 នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល […]

រាជរដ្ឋាភិបាល បន្តកំណត់អត្តសញ្ញាណជនមានពិការភាពគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ការគាំទ្រតាមតម្រូវការជាក់ស្ដែង

គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្រ្តីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ នេះបើតាមសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ […]

ក្រសួងការពារជាតិ៖ ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ក្នុងបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានដែនអធិបតេយ្យកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បញ្ជាក់ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ ក្រសួងការពារជាតិកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ […]

អាជ្ញាធរមីនកម្ពុជា៖ សម្តីរដ្ឋមន្ត្រីការបទេសថៃ ក្នុងកាសែត Nikkei Asia ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងផ្ទុយពីការពិត

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានផ្សាយក្នុងសារព័ត៌មាន Nikkei Asia ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ដែលចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងត្រូវអនុវត្តវិធានការក្រោមមាត្រា ៨ នៃអនុសញ្ញាអូតាវ៉ា។ អាជ្ញាធរមីនបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើឡើងដោយឯកតោភាគី និងផ្ទុយពីការពិត។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែធ្នូនេះ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជាមិនធ្លាប់ប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ […]

ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មិនមើលងាយ និងលើកកម្ពស់ជនមានពិការភាពកម្ពុជា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់មេត្តាបន្តថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរពប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មានឬក្រ មិនមានការមើលងាយ និងលើកកម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយកិរិយា មិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ នេះបើតាមព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងព្រះរាជសារ […]

សាងភាពស្អាតស្អំជូនឧកញ៉ា ព្រាប សុវត្ថិ និងសុវត្ថិ មុនីនាគ ម្ចាស់បទ « Don’t Thai To me » វ៉ាន់ ជំនោរ ចេញមុខសុំទោសជាសាធារណៈ ! 

ដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោក វ៉ាន់​ ជំនោរ ម្ចាស់បទ « Don’t Thai To me » បានចេញមុខសុំទោសជាសាធារណៈនូវទង្វើមិនគប្បីរបស់ខ្លួនចំពោះឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង សុវត្ថិ មុនីនាគ ហៅលោក N.John កាលពីពេលថ្មីៗនេះ ។   លោក វ៉ាន់ ជំនោរ បានរៀបរាប់ថា […]

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ​ប្រាប់មន្ត្រីបរទេសថា សំណល់ជាតិផ្ទុះបស់យោធាថៃពាសពេញដីស្រែចម្ការតាមបណ្តាយព្រំដែន បន្តផ្តល់ភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា 

ពីទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​ នៅថ្ងៃទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ ទទួល​ជំនួបទ្វេភាគីជាមួយ លោក Jason Kelland មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។  ក្នុង​ជំនួប​នេះ​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូត និងសហប្រតិបត្តិការរវាងកម្ពុជា […]

ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សEXPREZ TOUR CONCERT នៅលើទឹកដីខេត្តពោធិ៍សាត់ !

ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្តពោធិ៍សាត់ ។   សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ , លោក ខេម , […]

កម្ពុជា-ឆែក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព​ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, […]