មន្ទីរបរិស្ថានខេត្តកំពង់ធំថា ពិតជាមានការកាប់ទន្ទ្រានយកដីជាច្រើនហិកតា តែមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្ម​ភាព​ការចុះល្បាតរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី(RFA) បានធ្វើការផ្សព្វផ្សាយព័ត៌មាន​អំពីការចុះល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ រកឃើញមានការលួចកាប់រាន ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធនៅតំបន់អូរតាលោកជាច្រើនហិកតា ស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មានអំពីបទល្មើសការកាប់រានទន្ទ្រានយកដីនៅតំបន់អូរតាលោក ក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ […]

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣នេះ មានប្រារព្ធពិធី និងទស្សនីយភាពអ្វីខ្លះ?

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត […]

បើកទំព័រដើមខែថ្មី កញ្ញា NaNa បញ្ចេញ MV ចម្រៀង « ដើមឈើចាំស្នេហ៍ » យ៉ាងត្រជាក់ភ្នែក !

កញ្ញា NaNa ទើបតែបញ្ចេញ MV ចម្រៀងថ្មីដ៏ត្រជាក់ភ្នែកក្នុងផលិតកម្ម Galaxy Navatra កាលពីព្រឹកមិញនេះដែលមានចំណងជើងថា « ដើមឈើចាំស្នេហ៍ »

៥ថ្ងៃ សមត្ថកិច្ចផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ២ពាន់គ្រឿង

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨២៣គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦០៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ៥៦៧គ្រឿង […]

រដ្ឋាភិបាលនេប៉ាល់ ស្នើសុំឲ្យរុស្ស៊ីបញ្ឈប់ការជ្រើសរើសប្រជាជនខ្លួន ចូលបម្រើកងទ័ព

រដ្ឋាភិបាលនេប៉ាល់ ស្នើសុំឲ្យរុស្ស៊ីបញ្ឈប់ការជ្រើសរើសប្រជាជនខ្លួន ចូលបម្រើកងទ័ព

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាមនៅខណ្ឌសែនសុខ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មាច្បាប់ជិត ៤ សែនគីឡូក្រាម

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្ន មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្ដេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ […]

អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ពីការបញ្ចុះថ្លៃអគ្គីសនី ចំពោះអ្នកប្រើប្រាស់ក្នុងវិស័យទេសចរណ៍

អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចុះថ្លៃអគ្គីសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤

ក្រុមហ៊ុនដ៏ធំរបស់ចិន ជួបតំណាងកម្ពុជាលើគម្រោងបង្កើតរោងចក្រផលិតផលវេជ្ជសាស្រ្ត និងបច្ចេកវិទ្យារោគវិនិច្ឆ័យ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា […]

រឿងធំ៦ ធ្វើឲ្យកក្រើកផ្អើលគុនខ្មែរ ឆ្នាំ២០២៣

ឆ្នាំ​២០២៣​ត្រូវ​បាន​ចាត់​ទុក​ជា​យុគសម័យ​មាស​នៃ​​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ក្បាច់​គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ