សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ រយៈពេល​ជាង​ ២ខែមកនេះ រាជរដ្ឋាភិបាលថ្មី​ សម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មានប្រសាសន៍​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧​ ខែតុលានេះថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់

ឯកឧត្តម ហ៊ុន ម៉ានី៖ អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាពនៃភាពជាអ្នកដឹកនាំល្អ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍៖ ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ចង់ឃេីញលទ្ធផលជាក់ស្តែងក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា​ នៅក្នុងអាណត្តិទី៧នេះ​ អ្វីដែលសំខាន់បំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌​ គឺជាអាទិភាពចម្បង

រដ្ឋមន្ត្រីការងារស្នើក្រុមហ៊ុនមីនីបៀរបស់ជប៉ុនបន្តការបណ្ដុះបណ្ដាលកូនជាង ដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជា ពិសេសគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត

កម្ពុជា ទទួលពានរង្វាន់កោតសរសើរពី AIBD សម្រាប់វិស័យផ្សព្វផ្សាយ

ក្រសួងព័ត៌មាន ទទួលពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023» ក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើន នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់នេះត្រូវបាន លោកស្រី PhiloMena Gnanapra Gasam នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ ពានរង្វាន់នេះ […]

មន្ត្រី និងពលរដ្ឋអះអាងថា មិនមានការធ្វើផ្លូវសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើនៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ

ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែង នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ […]

ពន្ធនាគារ រឹតបន្តឹងអ្នកចូលសួរសុខទុក្ខ និងពេលបញ្ជូនជនជាប់ឃុំទៅមន្ទីរពេទ្យ ឬតុលាការ

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករងពន្ធនាគារ, ប្រធាននាយកដ្ឋានសន្ដិសុខពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្ដម ឈន សាណាត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត […]

មិនទាន់សម្រាលកូនទី ២ ផង ឱក សុគន្ធកញ្ញា នឹកចង់បានកូនទី ៣ បាត់ !

ថ្វីដ្បិតតែពេលនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងពពោះកូនទី ២ ប៉ុន្តែនាងបែរជាពោលពាក្យចង់បានកូនទី ៣ ទៅហើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម […]

រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម […]