ផ្លូវការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ នឹងភ្ជាប់ពាក្យថ្ងៃស្អែក ហើយចូលរោងការខែ ធ្នូ ខាងមុខ

ទីបំផុតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ ត្រៀមនឹងភ្ជាប់ពាក្យនៅថ្ងៃទី ២៧​ ខែ តុលា ឆ្នាំ​២០២៣ ស្អែកនេះហើយ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងឡាយដែលបានកើតឡើងចំពោះនាងអស់ពេលជាច្រើនខែ

សោកស្តាយ ភឹម ស្រីនោ មិនមានសំណាងជាប់ Top ណាមួយពីកម្មវិធី MGI 2023 ខណៈ Peru ជាម្ចាស់មកុដឆ្នាំថ្មី ! 

ក្រោយខំប្រឹងអស់ពីសមត្ថភាព កញ្ញា ភឹម ស្រីនោ នៅតែមិនមានសំណាងបានចូល Top ណាមួយនៅកម្មវិធី Miss Grand International 2023  ខណៈពេលដែល មកុដឆ្នាំនេះបានទៅលើប្រទេស Peru

សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម Patrick Murphy នៅទីស្តីការក្រសួង

ក្រសួងអប់រំ ហាមសិស្សប្រើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់រៀន បើគ្មានការអនុញ្ញាតពីគ្រូ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំ យុវជន […]

លំដាប់រងទាំង ៤ ទៅលើកទឹកចិត្ត ភឹម​ ស្រីនោ ដល់វៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រយប់នេះ 

កញ្ញា ភឹម ស្រីនោ កាន់តែកក់ក្តៅចិត្ត បន្ទាប់ពីមិត្តភក្តិទាំង ៤ បានឡើងទៅគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ប្រទេស វៀតណាម ​

កម្ពុជា និងបណ្តាប្រទេសដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារផ្សោតទឹកសាប

កម្ពុជា រួមនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតំបន់អាស៊ី និងអាមេរិកខាងត្បូងដែលមានសត្វផ្សោតទន្លេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះ និងផ្តល់សង្ឃឹមក្នុងការរស់រានរបស់ផ្សោតទន្លេនៅក្នុងពិភពលោក។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលកូឡុំប៊ី និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF នៅទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។ […]

ការដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ បង្ហូរចូលទន្លេ ត្រូវឆ្លងកាត់ការចម្រោះទឹកកខ្វក់ជាមុន

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការដោះទឹក​និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងមានការចូលរួមពីសំណាក់តំណាងមកពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរពាក់ព័ន្ធទាំងអស់​នៃសាលារាជធានីភ្នំពេញ។ ក្រសួងសេដ្ឋកិច្ច […]

សម្តេចតេជោ ហ៊ុន សែន និងគណបក្សនយោបាយចំនួន២៧ ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ចំណុច ដើម្បីចងសម្ព័ន្ធភាពជាមួយគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា

អ្នកនាំពាក្យ៖ ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសយប់មិញជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!

លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា កម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងដែលសង្ស័យថាផលិតរឿងអាសអាភាសកាលពីយប់មិញនេះ គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

(ភ្នំពេញ)៖ ភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការបន្តគាំទ្រដល់ភាគីកម្ពុជាលើកិច្ចសហប្រតិបត្តិការវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា