សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា ជាផ្នែកមួយនៃការរួបរួមជាតិ និងកសាងវប្បធម៌សន្ទនា

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពនេះ ជាការប្រមូលផ្តុំគណបក្សនយោបាយមួយៗ ដែលនៅបែកខ្ញែក ឲ្យទៅជាគណបក្សមួយដែលមានកម្លាំងខ្លាំង ហើយសម្តេចក៏ចាត់ថា ការចងសម្ព័ន្ធភាពនេះ ក៏ជាផ្នែកមួយនៃការរួបរួមជាតិ និងការកសាងវប្បធម៌សន្ទនា។ ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្វាគមន៍ក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប លើការស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជា

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន […]

កសិករខេត្តកំពង់ឆ្នាំងចាប់ផ្តើមប្រមូលផលស្រូវវស្សាបានជិត ២ម៉ឺនហិចតាហើយ ខណៈតម្លៃខ្ពស់

ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជិត២ម៉ឺនហិចតាហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាមដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ

ព្រាប សុវត្ថិ បញ្ចេញវីដេអូឆ្លើយតបអ្នករិះគន់ដែលថាលែងមានអ្នកគាំទ្រ

ថ្មីៗនេះតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញវីដេអូជាច្រើនខ្លីបជាមួយអ្នកគាំទ្រនៅអូស្ត្រាលីយ៉ាងច្រើនកុះករភ្លូកទឹកភ្លូកដី ថើម្បីជាការឆ្លើយតបទៅអ្នករិះគន់ថាលោកលែងមានគាំទ្រក្នុងការប្រគំតន្ត្រី

ហួសចិត្ត! ទិញឡានក្រុមហ៊ុន Toyota តម្លៃជាង ៣ម៉ឺន ពេលខូចយកទៅជួសជុលអស់ ២ម៉ឺនដុល្លារជាង

រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia វាយតម្លៃជួសជុលអស់ 20000$ជាង? ទាំងដែររថយន្តនេះមានតម្លៃតែ 35500$ ទេ

គំរូដ៏ល្អ! ពលរដ្ឋចង់ឃើញ «ផ្ទះបរិច្ចាគ» កាន់តែច្រើន ដើម្បីពូនជ្រុំវប្បធម៌ចែករំលែកដល់អ្នកខ្វះខាត

«ផ្ទះបរិច្ចាគ» ដំបូងគេមួយកន្លែងនៅមុខសាលាខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត។ លោកជំទាវអភិបាលខេត្ត នៅថ្ងៃទី២៤ ខែតុលានេះ បានយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ […]

ជប៉ុន ផ្ដល់ជំនួយឥតសំណងជិត ១០លានដុល្លារ ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទាន​ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

លោក ជុំ លីណូ ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy ក្រោយធ្វើតារាចម្រៀងឯករាជ្យជាង ៥ ឆ្នាំ

តារាចម្រៀង ជុំ លីណូ បានចុះកុងត្រាធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra មុនអំឡុងបុណ្យភ្ជុំបិណ្ឌក្រោយធ្វើតារាចម្រៀងឯករាជ្យរយៈពេល ៥ ឆ្នាំ គ្មានទាំងប្រាក់ចំណូល គ្មានទាំងកេរ្តិ៍ឈ្មោះ