វិនិយោគិនម៉ាឡេស៊ីអំពាវនាវរកយុត្តិធម៌ពីលោក កើត រិទ្ធ រឿងឧកញ៉ាម្នាក់រំលោភយកដី ២០០ហិចតា

អ្នក​វិនិយោគ​ជនជាតិ​ ម៉ាឡេស៊ី​ (​ ក្រុមហ៊ុន​ ហ្វជូណា​ ផ្លេនថេសិន​ )​ ដែល​បានមក​វិនិយោគ​នៅប្រទេស​កម្ពុជា​តាំងពីឆ្នាំ​ ២០០៧​ លេី​វិស័យ​​កសិកម្ម​ នៅ​ស្រុក​ ឱរ៉ាល់​ ខេត្ត​ កំពង់​ស្ពឺ​

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឥស្សរជនជប៉ុនថា នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែង

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមាន៧មករា។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប […]

ត្រឡប់មកពី ជប៉ុន វិញ តារាសម្តែង ស៊ីន យូប៊ីន គ្រោងនឹងឡើងជ្រុញវះកាត់ !

ឃើញតែសើចសប្បាយ និងបង្ហាញរូបភាពស្រស់ស្អាតចែកចាយដល់អ្នកគាំទ្រខ្លួន តែការពិតតារា  សម្តែង ស៊ីន យូប៊ីន ខ្វល់ចិត្តមិនស្ទើរឡើយរឿងឡើងជ្រុញវះកាត់ បើតាមគម្រោងនាងគ្រោងនឹងឡើងយន្តហោះទៅប្រទេស ថៃ ដើម្បីវះកាត់យកដែកចេញពីជើង បន្ទាប់ពីនាងបំពេញការងារនៅប្រទេស ជប៉ុន ចប់

ប៉ូលិស ចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់!

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ចិន ចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

ចិន​ដែលជាប្រទេសដែលពូកែផលិតភាពយន្ត​ពោរពេញដោយគុណភាពល្អៗ​បានចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ តាមការឲ្យដឹងក្នុងជំនួបមួយរវាងឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ជាមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់សើ្នដល់អ្នកជំនាញរបស់ក្រុមហ៊ុនក្នុងវិស័យភាពយន្តរបស់ចិន​ឱ្យមកថតភាពយន្តនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញភាពយន្តជូនដល់អ្នកជំនាញរបស់ខ្មែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ធ្លាប់បានបញ្ជាក់ថា […]

គ្រូទាយតាមអនឡាញ ឧកញ៉ា លី សាម៉េត ខំប្រឹងបកស្រាយប្រតិកម្មឆ្លើយតបលោកជំទាវឧកញ៉ា ហ៊ុន សុីណាត 

ឧកញ៉ាល្បីឈ្មោះកំពុងមានរឿងរ៉ាវពាក់ព័ន្ធនឹងវិវាទជាមួយក្រុមហ៊ុនដំឡើងកញ្ជក់ជាមួយ និងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លី សាម៉េត បានប្រតិកម្មនឹងការបកស្រាយរបស់លោកជំទាវឧកញ៉ា​ ហ៊ុន ស៊ីណាត ថា លោកគ្រូទាយតាម Online ឯងហ្នឹងក៏ខំបកស្រាយអីម្លេះហើយការបកស្រាយគ្រូទាយឯងហ្នឹងវ៉ល់ៗ លោកជំទាវស្ដាប់មិនយល់ទេរឿងដាក់ទុនរកស៊ីគេមានរឿងរួចហើយបានមកដាក់ទុនក្រោយ

ក្រសួងកសិកម្ម ជំរុញឲ្យទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ស្តីពី​ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម​និងជីកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានគូសបញ្ជាក់អំពីទស្សនាទានកសិកម្ម និងអនុសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី ផ្តោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម […]

កម្ពុជា បង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្ត្រ

វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWFកម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ […]

សម្តេចធិបតី៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា  ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព

សម្ដេចធិបតីចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាល ថាជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

ពីវេទិកាអធីបតី នៃពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្ដីរីករាយចំពោះវិសាលភាពនៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ