«បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបាននូវសេវាសុខភាព […]
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រូពេទ្យគ្រប់រូប បម្រើសេវាសុខភាពសារធារណៈជូនពលរដ្ឋឱ្យអស់លទ្ធភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី ទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបពីបំណងចង់បានកូនទី៤ និងជំរុញប្រជាពលរដ្ឋយកកូនឲ្យបានច្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញអំពីបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាព យកកូនឱ្យបានច្រើន ដោយសារតែពេលនេះប្រជាជនកម្ពុជា មានត្រឹមជាង១៧លាននាក់ប៉ុណ្ណោះ។ ជាមួយនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីបំណងចង់បានកូនទី៤ ផងដែរ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕ […]
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន គាំទ្រវិធានការដកមន្ត្រីចេញពីក្របខណ្ឌ ក្នុងករណីពាក់ព័ន្ធគ្រឿងញៀន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រសួងការពារជាតិ ដែលបានបណ្ដេញមន្ដ្រីចេញពីក្របខណ្ឌ ក្នុងករណីរកឃើញមានការជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។ កឧត្តមសន្តិបណ្ឌិត បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពបន្ថែមនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។ […]
កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង
បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា យោធាកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
យុវជនមានពិការភាពរបស់កម្ពុជា ៤រូប ចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យា ឆ្នាំ២០២៣ នៅអារ៉ាប់រួម
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យុវជនមានពិការភាព ចំនួន ៤រូប បានចេញដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣ និងយុវជនមានពិការភាព ចំនួន ១៩រូប […]
កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ជាផ្លូវការ
ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី
បារាំង ជួយនគរបាលកម្ពុជាលើជំនាញបច្ចេកទេសស៊ើបអង្កេត វិភាគ និងវាយតម្លៃនៅកន្លែងកើតហេតុ
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។ ពិធីបើកវគ្គបំប៉នជំនាញនេះ មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ […]
សភាកម្ពុជា-ឡាវ-វៀតណាម ដាក់ចេញយុទ្ធសាស្រ្តចម្បងៗ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ
គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញនូវ អនុសាសន៍ និងដំណោះស្រាយ ដើម្បីធ្វើជាយុទ្ធសាស្រ្តជំរុញឱ្យមានការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាប់ប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
អ្នកជំនាញប្រាប់ពីអត្ថន័យកាសបុរាណចំនួន១១៦ ដែលទើបប្រទះឃើញ មានរូបសត្វ «ហង្ស» អក្សរចិន និងរូប «គ្រុឌ» អក្សរខ្មែរ
ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានប្រទះឃើញប្រាក់កាស(ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ […]

