សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣។ សម្ដេចធិបតី បានលើកឡើងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម […]
Archives
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម […]
រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៉ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប […]
ទំនប់អាងទឹកទាំងពីរនេះ ជួយឲ្យប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន មានទឹកគ្រប់រដូវកាល
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងសហការី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទំនប់អាងអូរតេ និងអាងទឹកទំនប់លើទំនប់ក្រោម ស្ថិតក្នុងភូមិសាស្តស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តមបានឱ្យដឹងថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធទឹកទាំងពីរនេះធ្វើឱ្យខេត្តមណ្ឌលគិរី និងខេត្តដែលនៅជុំវិញជៀសផុតពីការប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅខ្លាំងនៃភពផែនដី និងការវាយប្រហារ ពីសំណាក់បាតុភូតធម្មជាតិនានា។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកខាងលើក៏នឹងទាក់ទាញកំណើន ក្នុងវិស័យអេកូទេសចរណ៍ឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង […]
ក្រសួងការងារ ទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET» ពីវិទ្យាស្ថាន ITE ដ៏ល្បីរបស់សិង្ហបុរី
តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ប្រកបដោយលទ្ធផលគាប់ប្រសើរនោះ វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE នៃប្រទេសសិង្ហបុរី បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។ ការប្រគល់ពានរង្វាន់នេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITEES។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ […]
គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍
គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ដោយអនុលោមតាម សេចក្ដីថ្លែងការណ៍រួម របស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ […]
UPDATE: ជំនន់ស្ទឹងព្រែកត្នោត ហក់ឡើងលិចសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ, ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសោរ៍នេះ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោតដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងបន្តពិនិត្យស្ថានភាពទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលរាជធានីភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះមានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមបានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយ របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្តេចរធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រនៅអារ៉ាប់ប៊ីសាអូឌីត
នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមវេទិកាវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ រដ្ឋធានីប៉េកាំង ប្រទេសចិន និងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ គួររម្លឹកថា ក្រៅពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ តុលា នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីនិងពិភាក្សាការងារជាមួយឥស្សរជនបរទេសមួយចំនួនផងដែរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះមានដូចជា នាយករដ្ឋមន្រ្តីវៀតណាម នាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍនិងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ជាដើម។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ […]
នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ក្នុងកិច្ចជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី […]
ថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ គាំទ្រគម្រោងផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ […]

