កម្ពុជា និងអូស្ត្រាលី បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។ កិច្ចសហការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ គួររំលឹកថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី […]
Archives
តោះទស្សនាស្ទាយថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀង « តាប៉ែតែសប្បាយ » មានអ្វីប្លែក ?
តារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយកាលពីម្សិលមិញដែលមានចំណង ជើងថា « តាប៉ែ តែសប្បាយ » ដែលជាស្ទាយថ្មីរបស់លោកនៅដើមខែ មិថុនា នេះ មិនថាអ្នកសប្បាយចិត្ត អ្នកសេដ ឬ អ្នកខូចចិត្ត គឺអាចទស្សនាបានទាំងអស់គ្នា ។
អំពើហិង្សានៅមីយ៉ាន់ម៉ានឹងកាន់តែយ៉ាប់យ៉ឺន ក្រោយប្រជាជនមានសិទ្ធប្រើប្រាស់អាវុធ
អំពើហិង្សានៅមីយ៉ាន់ម៉ានឹងកាន់តែយ៉ាប់យ៉ឺន ក្រោយប្រជាជនមានសិទ្ធប្រើប្រាស់អាវុធ
៥ខែ មកនេះ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រភ្ញៀវបរទេស ទស្សនាអង្គរ
រយៈពេល៥ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារក ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនាតំបន់កម្សាន្តអង្គរ បានប្រមាណជាង ១៦លានដុល្លារ។នេះបើតាមការឱ្យដឹងពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
កម្ពុជា ជំរុញការផ្សព្វផ្សាយឲ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ នេះបើតាមឯកឧត្តម ហាប់ ទូច រដ្ឋលខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ មហោស្រពភាពនេះ បានឧបត្ថម្ភគាំទ្រពីស្ថានទូតអូស្រ្តាលី ស្ថានទូតអង់គ្លេស […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តា២យ៉ាងធ្វើឲ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង។
អតីតអ្នកបួសម្នាក់ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្រ្តី
លោក ងួន ស្តេចភក្តី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំង
ជាទម្លាប់! អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃនៅតំបន់ចុងឃ្នៀស ធ្វើយុទ្ធនាការប្រមូលសំរាម មុនពេលទឹកជំនន់មកដល់
ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រុមការងាររដ្ឋបាលសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកចៅសង្កាត់ និងមានការសហការពីព្រះសង្ឃ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, យុវជន, ប្រជាការពារ, សហគមន៍នេសាទ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវ និងជុំវិញបរិវេណវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ឲ្យបានមុនទឹកជំនន់បឹងទន្លេសាបឡើងមកដល់ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុង/ខេត្ត សៀមរាប។ យុទ្ធនាការសម្អាតបរិស្ថានដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារប្រមូលបានសំរាមប្លាស្ទិកចំនួន ៧៥ការ៉ុង។ អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃ អំពាវនាវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បី […]
សម្តេចពញាចក្រី ហេង សំរិន៖យុវជនសម័យសន្តិភាព និងសម័យសង្រ្គាមខុសគ្នាស្រលះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជា ពលរដ្ឋពិតជា មានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥត គណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។