សុគន្ធ និសា វិលវិញយ៉ាងតក់ក្រហល់ទាំងបំណងប្រាថ្នាធំមិនទាន់សម្រេច

បំណងប្រាថ្នាធំរបស់តារាចម្រៀង សុគន្ធ និសា នៅមិនទាន់បានសម្រេចផង នាងបានហោះពី សហរដ្ឋអាមេរិក មកប្រទេស កម្ពុជា វិញទាំងតក់ក្រហល ដើម្បីចូលរួមក្នុងពិធីមង្គលការធំមួយ

ខំលាក់យូហើយកូនខ្មែរ ឥស្លាម ណាតាហ្សា ដាច់ចិត្តបង្ហាញមុខសង្សារក្នុងថ្ងៃកំណើត

ស្របពេលដែលតារាសម្តែងនិងជាពិធីការិនី ណាតាហ្សា ប្រកាសចូលសិល្បៈវិញ នាងក៏បានបង្ហាញពីមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យអ្នកគាំទ្របានស្គាល់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងមកនេះ

នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់តាមដានគ្រប់កង្វល់របស់ពលរដ្ឋ តែរឿងខ្លះទុកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធចេញមុខដោះស្រាយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង​ ១២ពាក់កណ្ដាលយប់ ក៏ព្រោះសម្ដេចនៅតែតាមដានអំពីព័ត៌មាន និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។​សម្តេចគូសបញ្ជាក់ថា សម្តេចបានយកចិត្តទុកដាក់តាមដានគ្រប់បញ្ហាទាំងអស់ តែសម្តេចទុកឲ្យក្រសួងស្ថាប័ន​ពាក់ព័ន្ធជាអ្នកដោះស្រាយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា​បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចក្តាប់នូវព័ត៌មានទាំងអស់ ទាំងបញ្ហា កង្វល់នានាដែលផ្ទុះឡើងលើបណ្តាញ​សង្គម ក៏ប៉ុន្តែសម្ដេចមិនលូកដៃនោះទេ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សោកស្តាយក្រុមអ្នកវិភាគ និងវិទ្យុបរទេសមួយ មិនហ៊ាននិយាយផ្សាយពីសមិទ្ធផលការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ការសង្ស័យលើក្រុមអ្នកវិភាគមួយចំនួនមិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល

កម្ពុជា រកចំណូលបានជាង ២៧៣ លានដុល្លារ ពីការនាំចេញកៅស៊ូ គិតត្រឹម៨ខែ ឆ្នាំនេះ

គិតត្រឹមរយៈពេល​៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហា​កន្លងមកនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើងទៅកាន់ទីផ្សារអន្តរជាតិ នឹងរកចំណូលបានជិត ២៨០លានដុល្លារអាមេរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះទេ យើងត្រូវរស់ទាំងអស់គ្នា

“រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាប្រជាភិថុត គោលនយោបាយធ្វើឲ្យតែល្អ ឲ្យតែរួចខ្លួន ឲ្យតែលឺ​ពិរោះ​តែធ្វើមិនកើតនោះទេ និងមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះនោះទេ យើងត្រូវរស់ទាំងអស់គ្នា” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះ ហើយក៏មិនមានតម្លើងពន្ធបន្ថែមពន្ធតែមានស្រាប់នោះដែរ។ ទាក់ទងរឿងពន្ធនេះ […]

ចាប់ពីពេលនេះទៅ! សិស្សនិស្សិតអាចស្នើកម្ចីថវិកាដោយគ្មានការប្រាក់, ពេលចេញធ្វើការចាំទូទាត់មកវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ប្រកាសដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍​ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ ឯកឧត្ដមបន្តថា និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ […]

សមត្ថកិច្ចឃាត់ខ្លួនជនល្មើស ២នាក់ ពាក់ព័ន្ធករណីជួញដូរនារីខ្មែរ ៧រូបទៅឡាវ

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងនៅល្ងាចថ្ងៃទី២ ខែតុលានេះថា ដោយសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ ស្រី៦នាក់​ (អនីតិជន ៤នាក់)​និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២នាក់​ (ប្តីប្រពន្ធ)​ នៅខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ […]

កម្ពុជា បើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី​មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី​បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈ​អនុសារណៈ​នៃការយោគយល់គ្នា […]

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តចំនួន៧ ថមថយទៅវិញ ខណៈខេត្ត២ទៀត បន្តជន់លិច

គិតមកដល់ថ្ងៃទី២ ខែតុលានេះ ខេត្តចំនួន៩ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកក្នុងខេត្តចំនួន៧ បានថមថយទៅវិញ ដោយនៅសល់ ២ខេត្តបន្តជន់លិចនៅឡើយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី។ លោក សុទ្ធ គឹមកុលមុនី បានប្រាប់ Karpit News នៅរសៀលថ្ងៃទី២ ខែតុលានេះថា ឥទ្ធិពលសម្ពាធទាបមានធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់ពីថ្ងៃ១២ ដល់ថ្ងៃទី២៨ ខែកញ្ញា បានបង្កជាជំនន់ទឹកភ្លៀងវាយលុកខេត្តមួយចំនួនរួមមានខេត្តព្រះវិហារ កំពង់ធំ […]