ភូមិសាស្ត្រតាមដងទន្លេក្នុងខេត្តកំពង់ចាម គឺក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បានរងផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានចុះពិនិត្យស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ។ ដោយឡែក នៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ ស្រុតប្រឈម […]
Archives
ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងទេសចរឱ្យចង់ទៅគយគន់
តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ
កងកម្លាំងជិត ២០០នាក់ ចុះជួយច្រូតស្រូវពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកមង្គលបូរី
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកងកម្លាំង ជិត២០០នាក់ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមបណ្តាដងស្ទឹងក្នុងខេត្តបន្ទាយមានជ័យ ពិសេសស្ទឹងមង្គលបូរីដែលទទួលទឹកហូរមកពីខេត្តបាត់ដំបង និងទទួលទឹកភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានតាមលិចវាលស្រែ ខណៈប្រជាកសិករកំពុងមមាញឹកពន្លឿនការច្រូតកាត់ស្រូវ។ សូមជម្រាបថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ជិតមួយពាន់នាក់ ត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ […]
អភិបាលរងស្រុកបុរីជលសារម្នាក់ ត្រូវបាន ACU កោះហៅរឿងចាត់ចែងលុយ៦ពាន់ដុល្លារ
លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃខែតុលា ២០២២ មិនទាន់បាន១ឆ្នាំស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅចូលបំភ្លឺរឿងភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់លើមនុស្សវ័យចាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតក្នុងឱកាស “ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ” ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា”។ ក្នុងសារលិខិត, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជា វប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាជួយសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។ តាមរយៈបណ្តាញសង្គផ្លូវការនៅយប់ថ្ងៃទី៣០ ខែកញ្ញានេះ សម្តេចធិបតី ក៏អំពាវនាវដល់បងប្អូន អ៊ំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា៕ […]
នាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺទិដ្ឋភាពរួមលើបញ្ហាពលរដ្ឋលំបាកកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ថ្មីៗនេះ មានការលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគាត់ជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៩ ខែកញ្ញានេះ បានបង្ហាញទិដ្ឋភាពរួមនិងបំភ្លឺនៃបញ្ហានេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបដូចមានក្នុងលិខិតខាងក្រោម៖
ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ជួបសំណេះសំណាលជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah មុនពេលប្រគំតន្ត្រី
មុនការចាប់ផ្តើមប្រគំតន្រ្តីមកដល់នៅប៉ុន្មានម៉ោងទៀតនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានឆ្លៀតឪកាសជួបសំណេះសំណាលជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah នៅលើទឹកដីកូរ៉េ នាថ្ងៃទី២៩ ខែកញ្ញានេះ
ទាំងក្រុមហ៊ុន និងអ្នកស្វែងរកការងារសម្តែងការសាទរ និងរីករាយពីការចូលរួមក្នុងវេទិកាការងាររបស់ NEA
កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃម្សិញនេះ

