សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ

នាយករដ្ឋមន្ត្រីថៃ បានរៀនសូត្រយ៉ាងច្រើនពីសម្ដេចតេជោ ហ៊ុន សែន

សម្តេចបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២៨ កញ្ញា ឆ្នា២០២៣ នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជូនចំពោះ ឯកឧត្តម សេដ្ឋា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ

ពិតឬ ប្រកួតចប់ច្រើនខែ ហើយ អ៊ិន លក្ខិណា នៅតែឈឺចាប់ដែលមិនអាចគ្រងមកុដបាន ? 

ការប្រកួត Miss Grand Cambodia 2023 បានបញ្ចប់យូមកហើយ ហើយ កញ្ញា អ៊ិន លក្ខិណា ក៏បានទទួលការងារថ្មីៗជាបន្តបន្ទាប់ក្នុងនាមជា Miss Grand Cambodia 2023 លំដាប់រងទី ២ ថ្វីដ្បិតតែមាត់ថាមិនអី តែក្នុងចិត្តរបស់ អ៊ិន លក្ខិណា គឺនៅតែឈឺចាប់ខ្លាំង ដែលមិនអាចគ្រងមកុដបាន គ្រាន់តែនាងមិនបានបង្ហាញឱ្យមហាជនដឹងលឺ ដូច្នេះហើយទើបថ្មីៗនេះ នាងបង្ហើរអារម្មណ៍ប្លែកៗទៅកាន់អ្នកគាំទ្រខ្លួន 

ខ្លាំងមែន Tempo Tris ដឹកដៃឪពុក ច្រៀងបទ « ហេតុអ្វីនាង ? » រួមគ្នាបើកទំព័រថ្មីក្នុងវិស័យចម្រៀង ! 

តារាចម្រៀង រ៉េប Tempo Tris កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានចេញបទចម្រៀង « ហេតុអ្វីនាង ? » នៅក្នុងផលិតកម្ម Galaxy Navatra ដែលបទចម្រៀងនេះគឺមានការចូលរួមច្រៀងពីឪពុករបស់លោកផ្ទាល់តែម្តង ដើម្បីបើកទំព័រថ្មីក្នុងវិថីចម្រៀង  

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារ ក្នុង១ខែ

មុននេះបន្តិច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានរបាយការណ៍ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ […]

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វ […]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពិភាក្សាគ្នាលើកិច្ចសហការទ្វេភាគី ដែលមានវិស័យសម្បូរបែប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមសេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ […]

មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បើកឲ្យប្រើប្រាស់ជាផ្លូវការ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកសម្ពោធមជ្ឈមណ្ឌលធនធាន ជាផ្លូវការដែលមានទីតាំងនៅអគារថ្មីរបស់ខ្លួន នៅក្នុងបរិវេណការិយាល័យថ្មីរបស់អ.វ.ត.ក. អគារលេខ៤០ មហាវិធីសហព័ន្ធរុស្សី (ផ្លូវ១១០) សង្កាត់​មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។ ឯកឧត្តម វង្សី […]

នាយករដ្ឋមន្រ្តីថៃ មកដល់រាជធានីភ្នំពេញហើយ ដើម្បីចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការលើកដំបូង

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណំក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាពដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ […]