សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការបង្កើតពន្ធបន្ថែម ដើម្បីដាក់បន្ទុកលើពលរដ្ឋនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារពិសេសមួយជូនសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ទាក់ទងនឹងការប្រមូលពន្ធ ដែលនាថ្មីៗនេះ មានការលើកឡើងច្រើននៅតាមបណ្តាញសង្គម។ សម្តេចធិបតី បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល មិនទាន់មានការសម្រេចនៅឡើយទេទាក់ទងនឹងអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា ហើយចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលមក ក៏មិនមានបង្កើតពន្ធបន្ថែមណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច […]

អភិបាលរាជធានីភ្នំពេញ ហាមមិនឲ្យយកលុយពីអាជីវករលក់តាមកញ្ច្រែងល្អី និងពិនិត្យបញ្ចុះតម្លៃទឹកភ្លើងនៅតាមផ្សារ

ឯកឧត្ដម ​ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ជំរុញឲ្យពិនិត្យម៉ត់ចត់ជុំវិញការមិនយក​លុយ​ពី​បងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឲ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការណែនាំនេះ ក្នុងកិច្ចប្រជុំ​ស្ដីពីការពង្រឹងការងារគ្រប់គ្រងផ្សារក្នុង​រាជធានីភ្នំពេញ​ នារសៀលថ្ងៃ២៧​ ខែកញ្ញា​ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥។ ទន្ទឹមនេះ ឯកឧត្ដមអភិបាល ណែនាំដល់ប្រធានគណៈកម្មការផ្សារត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់។ […]

ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារ និងជនជាប់ឃុំទូទាំងប្រទេស ចាប់អនុវត្តដោយមិនជូនដំណឹងមុន

អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាម មណ្ឌល​អប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។ សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូន ដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា […]

រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គមជូនបុគ្គលិក

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្ពុជា-អាមេរិក ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ […]

គណៈសង្ឃនាយក និងក្រសួងធម្មការ លុបសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់​៦​អង្គ

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣ ចេញសេចក្តីសម្រេចស្តីពីការលុបសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៧ គណៈសង្ឃនាយក​បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចដល់មន្រ្តីសង្ឃជាន់ខ្ពស់ចំនួន​៦​អង្គ​ក្នុងនោះ​ទី១-ព្រះតេជគុណ​ឃឹម​សន​ទទួលបន្ទុករាជធានីភ្នំពេញ​ខេត្តកណ្ដាល​និងខេត្តកំពង់ឆ្នាំង។​ទី២​-ព្រះតេជគុណ ឃី សុវណ្ណរតនា ទទួលបន្ទុកខេត្តសៀមរាប​ខេត្តកំពង់ធំ​ខេត្តព្រះវិហារ​និងខេត្តឧត្តរមានជ័យ។ ទី៣​-ព្រះតេជគុណ​លន់ សុគន្ធា ទទួលបន្ទុកខេត្តតាកែវ​ខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះ​សីហនុ​និងខេត្តកោះកុង។ ទី៤​-ព្រះតេជគុណ​យ៉ន​សេងយៀត​ទទួលបន្ទុកខេត្តបាត់ដំបង​ពោធិសាត់​បន្ទាយមានជ័យ​និងខេត្ត​ប៉ៃលិន។​ទី៥-ព្រះ​តេជគុណ សុខ ប៊ុនធឿន […]

សម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ដោយដាក់ឯកឧត្តម នេត សាវឿន ជំនួសវិញ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមហេតុផលបញ្ហាសុខភាព

តុលាការកាត់ទោសឧកញ៉ា លាន អាហ្វ្រីលគីនីន ហើយត្រូវសងម្ចាស់បំណុលវិញជាង ៣ម៉ឺនដុល្លារ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុធីបូរាឆាត និងតំណាងអយ្យការលោក ស៊ន មុនី នាព្រឹកថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកយកសំណុំរឿងអាស្រូវរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន មកបើកសវនាការជំនុំជំរះទោស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា បានស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក (World Tourism Day 2023) ក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង ២៧ កញ្ញា ២០២៣