កម្ពុជា នឹងរៀបចំពិធីបួងសួងទ្រង់ទ្រាយធំ នៅរមណីយដ្ឋានប្រាសាទកោះករ

អាជ្ញាធរជាតិព្រះវិហារ ផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ កម្ពុជាក្នុងនាមជារដ្ឋភាគីបាន​ទទួលលទ្ធផលធំៗចំនួន២ គឺ ១. ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផលនៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូព្រៃគុក។ ២. ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ […]

ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ពង្រីកសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្តាយព្រំដែន

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណ:ប្រតិភូ ទៅចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើលើកទី៦ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ហើយភាគីទាំង២ បានកំណត់យ៉ាងច្បាស់អំពីការអនុវត្តខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៥ រវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ប្រទេសឡាវ នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែមិនា […]

មិនបានហាមឃាត់ចំពោះការថតរូបភាព ឬវីដេអូ ជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយនោះទេ

អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៏ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានោះទេ។ 

ការលើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ! 

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងសេចក្ដីបំភ្លឺថាការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ

រាត្រីប្តូរមកុដ Miss Global Cambodia 2023 ធ្វើឱ្យ អែម គន់ថង ម្ចាស់មកុដ 2022 ស្រកទឹកភ្នែក

កញ្ញា អែម គន់ថង Miss Global Cambodia 2022 បានអួលដើមកនៅរាត្រីផ្ទេរមកុដទៅកាន់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣

កក្រើកទៀតហើយ ម្ចាស់មកុដ Miss Global Cambodia 2023 បានទៅលើកញ្ញា លក្ខណ៍ មុនីអានីតាដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ

ទីបំផុតស្ថាប័ន Miss Global Cambodian 2023 បានជ្រើសរើសកញ្ញា លក្ខណ៍ មុនីអានីតា ដើម្បីគ្រងមកុដ Miss Global Cambodia 2023 ដោយមានកញ្ញា អែម គន់ថង ជាអ្នកផ្ទេរមកុដដល់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឡើងកាន់តំណែងក្នុងថ្ងៃតែមួយ នឹងជួបគ្នានៅវិមានសន្តិភាព

ឯកឧត្តម សេដ្ឋា ថាវីស៊ីន (SRETTHA THAVISIN) នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មកឯកឧត្តមនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចធិបតី […]

ក្រសួងវប្បធម៌អះអាងថា សំណង់ប្រាសាទដែលសង្ស័យថៃចម្លងតាមរចនាប័ទ្មអង្គរវត្តខ្មែរ មិនមានការសាងសង់បន្តនោះទេ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ […]

កម្ពុជា ស្នើធនាគារពិភពលោកជួយគាំទ្រគម្រោងអភិវឌ្ឍធនធានទឹករយៈពេលវែង

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។ តំណាងភាគីកម្ពុជា ឯកឧត្តមបានស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោងមួយចំនួន ដូចជា៖ ១. ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ […]

នាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨កញ្ញានេះ

តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណំក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី […]