ដើម្បីអបអរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្ម និងអាជីវកម្មនៅក្នុងខេត្តទាំងមូល បញ្ចុះតម្លៃពី១០ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃពេញ ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ខេត្តសៀមរាប ក៏មានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញានេះ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ នៅព្រឹកថ្ងៃទី២៧ […]
Archives
៣៤ ឆ្នាំក្នុងវិស័យសិល្បៈ អ្នកនាង អម្ពរ ទេវី នៅតែខ្លាំង មិនប្រែប្រួលជាមួយស្នាដៃថ្មី !
ថ្វីដ្បិតតែខកខាននៅក្នុងការសម្តែងអស់ជាច្រើនឆ្នាំប៉ុន្តែអ្នកនាង អម្ពរ ទេវី នៅតែខ្លាំង និងមានស្នាដៃសម្តែងល្អ មិនចាញ់កាលពីមុនឡើយ ជាក់ស្តែងថ្មីៗនេះអ្នកនាងបានដឹកដៃស្វាមី និងកូនស្រីជាទីស្រឡាញ់មកលេងប្រទេស កម្ពុជា ដើម្បីដើរកម្សាន្តផង និង ថតរឿងផង
កម្ពុជា-ជប៉ុន នឹងរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាញរំហូរភ្ញៀវទេសចរ
ក្រសួងទេសចរណ៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រចាំកម្ពុជា បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាកទាញរំហូរភ្ញៀវទេសចរទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត
ក្រសួងធម្មការ ហាមដាច់ខាតការយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាព
ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រមានចាត់វិធានការអ្នកដែលយកព្រះពុទ្ធសាសនា ទៅធ្វើអាជីវកម្មតាមគ្រប់រូបភាព ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន។ ការព្រមាននេះ បន្ទាប់ពីក្រសួងពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា […]
អ្នកជំនាញបារម្ភពីបំណុលឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារនៅកម្ពុជា
បំណុលដែលវិស័យឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង ៥៧,៨ពាន់លានដុល្លារអាមេរិកស្មើនឹង ១៨៩% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ កំរិតបំណុលនេះ ខ្ពស់ជាងកំរិតបំណុលរបស់ពិភពលោកទាំងមូលដែលមានតែ ១៤៦% នៃទំហំសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឲ្យដឹងពីលោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សម្រាប់បំណុលសាធារណៈរបស់ដែលមានតែរង្វង់ ៣០% នៃ GDP ប៉ុណ្ណោះ ពោលគឺអាចនៅខ្ចីបានច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ […]
រដ្ឋមន្រ្តីសង្គមកិច្ច លើកទឹកចិត្តអ្នកកំពុងបន្សាបគ្រឿងញៀន ហាត់ពត់លត់ដុំខ្លួនកសាងអនាគតឡើងវិញ
ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស ខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ […]
បន្ទាន់! កម្ពុជា រកឃេីញមានអ្នកឆ្លងជំងឺភ្នែកក្រហមជិត ១០០ករណី
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាយើងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ CDC បញ្ជាក់ថា ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត […]
ជាង ៤០ឆ្នាំក្នុងវិថីសិល្បៈតារាកំប្លែងវ័យ ៦៧ ឆ្នាំ នាយ កុយ នៅតែប្រឹងបន្តធ្វើការងារនេះទាំងសុខភាពមិនអំណោយផល
លេចមុខក្នុងការថត MV ចម្រៀងជំនាន់ទសវត្សរ៍ ៦០ របស់ផលិតកម្ម Galaxy Navatra កាលពីពេលថ្មីនេះ តារាកំប្លែងនាយ កុយ នៅតែអះអាងថា លោកនឹងបន្តការងារសិល្បៈដូចមុនដដែលបើទោះបីជាលោកបានបំពេញការាងារក្នុងវិថីសិល្បៈអស់ជាង ៤០ ឆាំ ហើយសុខភាពមិនអំណោយផលក្តី
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពិភពលោកថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះឡើយ
ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមាន […]
ក្រសួងប្រកាសបិទនិងដកហូតការបន្តសុពលភាពក្រុមហ៊ុនឧកញ៉ា អ៊ុច សម្បត្តិ ក្រោយរកឃើញចែកចាយផលិតផលប៉ះពាល់សុខភាព
ក្រសួងសុខាភិបាល សម្រេចបិទនិងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.) ដែលគេស្គាល់ថាជារបស់ឧកញ៉ា អ៊ុច សម្បត្តិ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣

