អបអរសាទរ! គុនល្បុក្កតោកម្ពុជា ទើបចូលស៊ីហ្គេម តែឈ្នះមេដាយមាសបន្តបន្ទាប់

ត្បិតគុនល្បុក្កតោកម្ពុជា បានបង្ហាញវត្តមានជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែ កីឡាប្រពៃណីរបស់កម្ពុជាមួយនេះ ដណ្តើមបានមេដាយមាសបន្តបន្ទាប់។ ក្នុងនោះ កីឡាករល្បុក្កតោ ចុន ចិត្ត បានឈ្នះមេដាយមាសលើ​វិញ្ញាសាប្រយុទ្ធ ទម្ងន់៦០គីឡូក្រាម ក្រោយយកឈ្នះកីឡាករឥណ្ឌូណេស៊ី ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា។ រីឯកីឡាករគុនល្បុក្កតោ ឌឹប ង៉ែត បានយកឈ្នះគូប្រជែងហ្វីលីពីន Ariel Lee […]

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា

ថ្ងៃនេះ គឺជាខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោមប្រធានបទ​«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដេីម្បីបរិយាបន្នសង្គម»​។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃនេះ អបអរសាទរខួបទី១៦០​ ទិវាពិភពលោកកាកបាទក្រហ​ម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា។ សម្តេចតេជោ ថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា […]

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​បន្ត​ដឹកនាំសហព័ន្ធ​កីឡា​បាល់ទាត់ ក្រោយ​មានការ​អំពាវនាវ​ពី នាយករដ្ឋមន្ត្រី​និង​មជ្ឈដ្ឋាន​នានា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើងវិញ ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មជ្ឈដ្ឋាននានា និងអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍មេដឹកនាំបក្សប្រឆាំងក្នុងខេត្តព្រះសីហនុ និងបាត់ដំបង ៤នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបងចំនួន ៤នាក់ សុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅល្ងាចថ្ងៃទី៨ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោកឌឹម សារឿននិងលោកឡី សុខុន មកខេត្តបាត់ដំបងដែលលោកទាំង ៤នាក់សុទ្ធ […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

កីឡាករ​ជនជាតិថៃ​ម្នាក់ បង្ហាញ​ការពិត ពីការរៀបចំ​សុីហ្គេម​នៅកម្ពុជា មិនដូច​ការផ្សាយ​បង្ខូច​របស់សារព័ត៌មាន​ថៃមួយចំនួននោះទេ

កីឡាករជនជាតិថៃម្នាក់បានចេញវីដេអូបង្ហាញអំពី ការពិតចំពោះការរៀបចំសុីហ្គេមនៅកម្ពុជា មិនដូចការផ្សាយបង្ខូចរបស់សារព័ត៌មានថៃនោះទេ

ទង្វើមិនគួរឲ្យកើតមាន! អ្នកគាំទ្រក្រុមបាល់ទះកម្ពុជា ស្រែក go home Thailand ក្រោយកម្ពុជាវាយបកយកឈ្នះថៃឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣

សិង្ហបុរី ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម Sea Game បានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ស្ថាបត្យករ លី រស្មី លម្អិតអំពីការសាងសង់ចេតិយបិតាអ្នកឧកញ៉ា ហ៊ុន តូ

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្ថាបត្យករ លី រស្មី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលផ្តល់ការទុកចិត្តឲ្យក្រុមការងារលោកកសាងនូវចេតិយជាកិច្ចគុណចំពោះសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បិតាបង្កើតអ្នកឧកញ៉ា ហ៊ុន តូ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏គូរឲ្យចាប់អារម្មណ៍ ជាផ្នែកមួយចូលរួមរក្សាអត្តសញ្ញាណជាតិ

សារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាសរសើរពីការរៀបចំ SEA Game របស់ កម្ពុជា

កម្ពុជាទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Game ហើយចំពោះការធ្វើជាម្ចាស់ផ្ទះលើកដំបូង