កញ្ញា ភឹម ស្រីនោ ក្លាយជាម្ចាស់មកុដ Miss Grand Cambodia ២០២៣ ដោយសារសមត្ថភាពពិតៗ 

សម្រាប់មកុដ Miss Grand Cambodia 2023 ក្នុងឆ្នាំនេះ ត្រូវបានទៅលើកញ្ញា ភឹម ស្រីនោ ដែលជាបេក្ខភាពតំណាងទីក្រុង ភ្នំពេញ ដោយនាងឆ្លើយសំណួរបានយ៉ាងល្អ ធ្វើឱ្យគណកម្មការផ្តល់ពិន្ទុពេញចិត្តយ៉ាងខ្លាំង ។

នាយករដ្ឋមន្ត្រីថ្មីកម្ពុជា បង្ហាញកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលត្រូវដាក់ឲ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣នេះ

កម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ នេះ រួមមាន ៖ (១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; (២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស; (៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន; (៤). ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ […]

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការធានា ៥យ៉ាង របស់រាជរដ្ឋាភិបាលជូនជនរួមជាតិ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានថ្លែងគូសបញ្ជាក់ពីការធានា ៥យ៉ាង របស់រាជរដ្ឋាភិបាលជូនជនរួមជាតិ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។ ទី១-ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិ- ភាព […]

តារាសម្តែង តូតា សម្រាលកូលប្រុសទី ២ ដោយការវះកាត់ដោយសារបញ្ហាសុខភាព 

តារាសម្តែង តូតា បានសម្រាលកូនប្រុសទី ២ របស់ខ្លួនហើយដោយការវះកាត់កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ៨ យប់ ។ 

ថាក់ស៊ីន កំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ ចំថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

ថាក់ស៊ីន កំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ ចំថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

រដ្ឋសភា បោះឆ្នោតជ្រើសតាំងលោកជំទាវ ឃួន សុដារី ជាប្រធានរដ្ឋសភា អាណត្តិទី៧

រដ្ឋសភា បោះឆ្នោតជ្រើសតាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។ នេះបើតាមការបោះឆ្នោតជាកញ្ចប់នៅក្នុងសភាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសំឡេង១២៣សំឡេង លើ១២៥សំឡេង(២សំឡេងអវត្តមាន)។ សូមជម្រាបថា នៅព្រឹកនេះ រដ្ឋសភាជាតិបន្តសម័យប្រជុំលើកទី១ជាបន្តទៀត លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ […]

តំណាងរាស្ត្រសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ បក្សពួក…

តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ពិធីនេះ ក៏នឹងមានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីសច្ចាប្រណិធាន […]

តំណាងរាស្ត្រទាំង ​១២៥​រូប សច្ចាប្រណិធាន និងផឹកទឹកសម្បថ ចំពោះព្រះភក្ត្រព្រះមហាក្សត្រ​

តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ពិធីនេះ ក៏នឹងមានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ […]

វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ រៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងផ្សព្វផ្សាយជាផ្លូវការឆាប់ៗនេះ

វចនានុក្រមខ្មែរ ដែលរៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្សព្វផ្សាយជាផ្លូវការក្នុងពេលឆាប់ៗ ដោយមានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។ ជាសក្ខីភាព ដើម្បីផលិតវចនានុក្រមខ្មែរនេះឡើង គឺត្រូវការឆ្លងកាត់ការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងជាច្រើនដំណាក់កាល ដោយមានការចូលរួមពីឥស្សរជន បណ្ឌិតសភាចារ្យ បណ្ឌិត និងមន្រ្តីបច្ចេកទេស មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា […]

បង្កើនការប្រុងប្រយ័ត្ន! ក្រសួងប្រៃសណីយ៍ប្រកាសថា ការវាយប្រហារតាមតេឡេក្រាមកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់។ ក្រសួងបញ្ជាក់ថា សារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារនេះ៖ “អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ munnn#https://telegram.we…. ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី ២៤ ម៉ោង។” ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់ […]