អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងវិលត្រលប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃអង្គារ ទី ២២ ខែសីហាខាងមុខនេះ។ សារព័ត៌មានធំៗជាច្រើន បានធ្វើការចុះផ្សាយអំពីការវិលត្រលប់មកប្រទេសថៃវិញ របស់លោក ថាក់ស៊ីន បន្ទាប់ពីកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn បាននិយាយនៅលើបណ្តាញសង្គមថា លោកស្រី នឹងទៅប្រលានយន្តហោះអន្តរជាតិ Don Muang ដើម្បីស្វាគមន៍ឪពុករបស់លោកស្រី ចំពោះការវិលត្រលប់ចូលប្រទេសវិញ។ […]
Archives
ស្រ្តី ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណ
នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន […]
ស្ងាត់ៗ! សាំងធម្មតា ឡើងថ្លៃ ១០០ រៀល ខណៈប្រេងម៉ាស៊ូតនៅរក្សាតម្លៃថេរ
តម្លៃប្រេងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហានេះ ប្រេងម៉ាស៊ូត នឹងត្រូវលក់ក្នុងតម្លៃថេរដដែល និងប្រេងសាំងវិញ នឹងឡើងថ្លៃចំនួន ១០០ រៀល បន្ថែមពីលើតម្លៃបច្ចុប្បន្ន។
ក្លិប Galaxy Navatra អេភូថងគុនខ្មែរ គ្រោងនឹងរៀបចំការប្រកួតដ៏ធំនៅប្រទេសកូរ៉េខាងត្បូងនាចុងឆ្នាំនេះ
ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ គ្រោងនឹងនាំកីឡាករឆ្នើមៗល្បីៗទៅរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំនៅប្រទេសកូរ៉េខាងត្បូង
តន់ ចាន់សីម៉ា នៅតែជាកំពូលតារាចម្រៀងវ័យក្មេងដែលមិនអាចប្រកែកបានទោះបីជួបភ្លៀងប៉ុណ្ណាក៏ដោយ
ដូចប្រិយមិត្តបានជ្រាបមកហើយ តារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ធ្លាប់រងនូវការរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួន
ព្រះមហាក្សត្រ៖ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋ
តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ។ ព្រះរាជសុន្ទរកថា […]
ព្រះមហាក្សត្រ មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ
ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ នេះបើយោងតាមរយៈព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ […]
ព្រឹកនេះ ព្រះមហាក្សត្រ យាងបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧
សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ត្រូវធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះហេីយក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ យោងតាមការជូនដំណឹងរបស់រដ្ឋសភា សម្រាប់សម័យប្រជុំលើកដំបូងនេះនឹងចាប់ផ្តើមនៅម៉ោង៨:០០ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ […]
អាជីវកម្មទេសចរណ៍ ៣៦ទីតាំង ត្រូវបានទទួលស្គាល់ជា «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣»
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហានេះ អបអរសាទរដល់អាជីវកម្មទេសចរណ៍ទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជា“អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ក្នុងនោះ៖ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង និងខេត្តសៀមរាបមានចំនួន ០៩ទីតាំង៕
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ ការផ្សាយរបស់កាសែត The Cambodia Daily ជាព័ត៌មានមួលបង្កាច់ខុសពីការពិតទាំងស្រុង
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្ដីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងសេចក្តីបំភ្លឺ ស្ថានទូតកច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយ ពីស្ថានទូតខ្មែរ” នៅលើបណ្តាញ Facebook នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ […]

