“យើងបង្កើតមុខរបរថ្មីដល់ជនជាតិ កួយ ដូចជា មកឃ្វៀលគោ ក្របី ដាំស្មៅ ច្រូតស្មៅ និងការងារផ្សេងៗទៀតនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដើម្បីបង្វែរការគិតរបស់ពួកគាត់ កាត់បន្ថយការកាប់ឈើ និងបាញ់សត្វ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា កន្លងទៅ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស […]
Archives
សម្ដេចបណ្ឌិត ម៉ែន សំអន៖ គ្រប់បក្សនយោបាយដែលកំពុងឃោសនារកសម្លេងឆ្នោត ប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា
ថ្ងៃទី១៦ ឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ១.២០០នាក់ នៅឃុំពងទឹក ស្រុករំដួល និង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចកិត្តិសង្គហបណ្ឌិត […]
បេក្ខភាព Miss Grand Cambodia 2023 អូ ដាវី ជួបឧបទេវហេតុត្រូវឆ្កែខាំរបួសជើងធ្ងន់ធ្ងរចូលពេទ្យភ្លាមៗ ធ្វើឱ្យនាងព្រួយបារម្ភរឿងប្រកួត !
បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី បានជួបឧបទេវហេតុមួយក្នុងអំឡុងពេលបំពេញបេសកម្មការងាររបស់ខ្លួននៅខេត្ត សៀមរាប រហូតធ្វើឱ្យនាងរបួសជើងធ្ងន់ធ្ងរត្រូវចូលពេទ្យភ្លាមៗ ។
កម្ពុជា ទន្ទឹងរងចាំដំណើរការផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពពង្រីមកកាន់ឡាវ កម្ពុជា និងវៀតណាម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានទន្ទឹងរងចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន រួមមាន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ […]
សម្តេច ទៀ បាញ់៖ កងរាជអាវុធហត្ថ បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុជាតិ
ក្រសួងការពារជាតិ រៀបចំអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤ កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ
កម្ពុជា អាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត
កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការគូសបញ្ជាក់ជាថ្មីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
ប្រមុខការទូតកម្ពុជា លើកទឹកចិត្តឲ្យវេទិកាតំបន់អាស៊ានលើកកម្ពស់ទំនាក់ទំនង និងចេតនាល្អ ជាមួយប្រទេសមហាអំណាច
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣. កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងវេទិកាតំបន់អាស៊ានលើកទី៣០ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវេទិកាតំបន់អាស៊ានពង្រឹង ការងារ និងសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងចេតនាល្អ និងប្រកបដោយសុឆន្ទៈរវាងប្រទេសមហាអំណាច ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងទូទាំងសកលលោក។ […]
គ.ជ.ប៖ គណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតក្នុងថ្ងៃទី១៥នេះ ប្រព្រឹត្តទៅដោយរលូន
នៅថ្ងៃទីដប់ប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា ទី១: គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ ទី២: […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើង១៣ចំណុចប្រៀបធៀបសកម្មភាពរវាងលោក និងទណ្ឌិត សម រង្សុី
យុវជនជំនាន់ក្រោយដែលស្រឡាញ់សន្តិភាពក្រោមដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក
គណបក្សឆ្ពោះទៅមុខ ព្យាយាមប្ដឹងកាត់បន្ថយអំណាចព្រឹទ្ធសភា ក្រោយ Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថៃ
គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេ អំឡុងការបោះឆ្នោតជាសកល កាលពីពេលថ្មីៗនេះកន្លងទៅ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីព្យាយាមកាត់បន្ថយអំណាចរបស់ព្រឹទ្ធសភា ក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលគឺក្រោយពីមេដឹកនាំរបស់ខ្លួន មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការប្រជុំសភារួមគ្នា កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយពី CNA ។

