គម្រោងសង់អគាររដ្ឋបាល និងផ្លូវច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចជាង៨៥%

គិតត្រឹមថ្ងៃ១៧ ខែកក្កនេះ អគាររដ្ឋបាលនៃច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បានជាង ៨៥ ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន។

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះ​អាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ៕

តំណាងកម្ពុជាឡើងថ្លែងបទអន្តរាគមន៍ ២០លើក បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្ស

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍២០លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៣ រយៈពេល ៤សប្តាហ៍ (ពីថ្ងៃទី១៩-មិថុនា ដល់ថ្ងៃទី១៤-កក្កដា ២០២៣)។ វឌ្ឍនភាពនិងសមិទ្ធផលដែលតំណាងកម្ពុជាបានលើកបង្ហាញពីទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់​​ស្តែង ក្នុងការលើកកម្ពុជានិងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌រួមទាំងសិទ្ធិអភិវឌ្ឍន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕ […]

លោកជំទាវ ជា សិរី ពន្យល់ច្បាស់ៗពីការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួន ខ្លាចលុយចិនមកចរាចរវាយលុកនៅកម្ពុជា

លោកជំទាវ ជា សិរី​ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​បានចេញពន្យល់ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួន ខ្លាចក្រដាសប្រាក់យ័នចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ តាមរយៈសំណេរលើផេកហ្វេសប៊ុកផ្លូវការ លោកជំទាវ ជា សិរី​ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណ:នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន […]

អ្នកលេងគុនខ្មែរ២រូប ប្រកួតឈ្នះកីឡាករបរទេសដណ្តើមទឹកប្រាក់ជិត ៣០លានរៀលដូចគ្នា

អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង និង ធឿន ធារ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ជិត​​៣០​លាន​រៀល​​​ដូច​គ្នា​ពី​​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក«តេសជោ សន្តិភាព»​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣​ នៅ​សង្វៀន​ថោន។

ទស្សនៈ៖ កសិករទិញកូនជ្រូកពីគេមកចិញ្ចឹមចៀសមិនផុតពីការខាតបង់និងជំពាក់បំណុលធនាគារ

ស្ថិតនៅក្នុងកាលៈទេសៈតម្លៃជ្រូករស់នៅក្រោមថ្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម មានការលើក ឡើងថាកសិករទិញកូនជ្រូកពីគេយកមកចិញ្ចឹមចាប់ពី៣០ក្បាលឡើងទៅចៀសមិនផុតពីការខាត បង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារថែមទៀតផង។

ពន្ធដារ ប្រមូលចំណូលចូលជាតិបានជិត៣ពាន់លានដុល្លារ ត្រឹម៦ខែ ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត៣ពាន់លានដុល្លារ (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន៖ គ្រប់គណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ និងហាក់ចាត់ទុកថា ជាបុណ្យមួយដ៏សប្បាយរីករាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឆានែលតេឡេក្រាមនៅយប់ថ្ងៃទី១៦ ខែកក្កដានេះ បានលើកឡើងថា៖ “ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ”។ សម្តេចតេជោបន្តថា៖ “ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ […]

សម្តេច ទៀ បាញ់៖ ៥ឆ្នាំនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើមានការប្រែប្រួលមុខមាត់ថ្មី

“នៅក្នុងរយៈពេល៥ឆ្នាំនេះ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង បានធ្វើឱ្យឃុំជ្រោយប្រស់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលក្រួសក្រហម ទំនប់ស្ទាក់ទឹកសាបនិងទឹកប្រៃ តំបន់ប្រវត្តិសាស្រ្តយោធា និងកំពង់ផែនេសាទ បានធ្វើឱ្យតំបន់នេះមានការប្រែប្រួលមុខមាត់ថ្មីគួរជាទីមោទនៈ”។ នេះជាសាររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បង្ហោះលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕

គ.ជ.ប៖​បក្សនយោបាយចំនួន១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១៦ ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា

សេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីដប់ប្រាំមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទីដប់ប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយចំនួន ៧ បានហែក្បួនឃោសនារកសំឡេង​ឆ្នោត។ ទី១: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី២: គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី៣: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ […]