លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៣០៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។ កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា ប៉ុស្តិ៍ប៊ូស្រា ប៉ុស្តិ៍ដាក់ចូ ប៉ុស្តិ៍ដាក់ចម ប៉ុស្តិ៍ក្បាលដំរី ប៉ុស្តិ៍ម្រើច និងប៉ុស្តិ៍អូររូ។ លោកងការ ក៏បានពិនិត្យមើលទៅលើស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែល ប៉ុនប៉ងឆ្លងដែនចូលមកទឹកដីកម្ពុជាយើង៕
Archives
វេទិកាសន្តិភាពកម្ពុជា អំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោត កុំចាញ់កលក្រុមអ្នកនយោបាយបំពុលសង្គម
វេទិកាសន្តិភាពកម្ពុជា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។
ចំណតរថយន្ត និងផ្សារទំនើបក្រោមដីសួនច្បារកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះសាងសង់
ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋាន ក្រោមដីសួនច្បារសាធារណៈ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
BREAKING NEWS: ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព […]
កូន ខ្មែរ កាត់ រុស្សី ឌៀប សូហ្វៀរ៉ា រងចាំធំពេញវ័យសិន មុននឹងដាក់ពាក្យប្រលងបវរកញ្ញាលំដាប់ពិភពលោកជាបន្តទៀត
ឌៀប សូហ្វៀរ៉ា បវរកញ្ញាលំដាប់រងទី ២ ក្នុងកម្មវិធី Little Miss Junior Idol 2023 កំពុងប្រឹងប្រែងហ្វឹតហាត់ ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីរងចាំដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រលងបវរកញ្ញាលំដាប់ពិភពលោកនានា …។
ដំណឹងរីករាយ! ស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ៨៥ភាគរយហើយ នឹងរួចរាល់ក្នុងរយៈពេល ៤ខែទៀត
គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ៕
តារាសម្តែងកូនកាត់ ខ្មែរ -អាល្លឺម៉ង ម៉ៃយ៉ា បង្ហាញថាខ្លួនកំពុងមានផ្ទៃពោះ ៧ ខែជាមួយគូស្នេហ៍ភេទដូចគ្នា ដើម្បីបញ្ចប់រឿងរ៉ាវបែកបាក់ !
ក្រោយពីមានរឿងចម្រុងចម្រាស់រវាងតារាសម្តែង ម៉ៃយ៉ា និងគូស្នេហ៍ដូចគ្នារបស់ខ្លួនមួយរយៈពេលមក ស្រាប់តែពេលនេះតារាស្រីរូបនេះបានបញ្ចេញរូបក្បាលពោះ ក្នុងខណៈដែលនាងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ ជាមួយគូស្នេហ៍ ភេទដូចគ្នារបស់ខ្លួន ដែលបានស្រឡាញ់គ្នាអស់ពេល ៤ ឆ្នាំ ។
ស្ងាត់រឿងរៀបការ វណ្ណៈ បូរមី ត្រៀមបង្ហាញស្នាដៃធំៗធ្វើឱ្យកក្រើកឆាកសិល្បៈជាថ្មី
បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហារវ័យក្មេងជាជនជនបរទេសម្នាក់មក បានធ្វើឱ្យតារាសម្តែង វណ្ណៈ បូរមី បាត់មុខឈឹងពីឆាកសម្តែង និង បង្ហាញម៉ូដ ដោយឡែកថ្មីៗនេះស្រាប់តែនាងបានលេចមុខក្នុងភាពយន្តថ្មីមួយ ធ្វើមហាជនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេស វណ្ណៈ បូរមី ត្រៀមនឹងបង្ហាញស្នាដៃធំៗជាច្រើនធ្វើឱ្យកក្រើកឆាកសិល្បៈជាថ្មីម្តងទៀត ។
ថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គពិនិត្យ និងសម្រេចលើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ កាលពីថ្ងៃទី៣០ ខែមិថុនាតំណាងរាជរដ្ឋាភិបាល បានមកបំភ្លឺជូន ក្រុមប្រឹក្សាធម្មនុញ្ញលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ […]
ផ្អាកការងារសិល្បៈច្រើនឆ្នាំ ភិន សុដាលីស ប្រឹងរកលុយសម្រាប់ដើរលេងក្រៅប្រទេសដើម្បីសាកថ្មជីវត ជាងគិតគូរឿងរៀបការ
ពេលនេះ ភិន សុដាលីស បានផ្អាកពីការងារសម្តែងទាំងស្រុង ដើម្បីងាកទៅពង្រឹងការងាររកស៊ីរបស់ខ្លួនវិញ ក្នុងមួយឆ្នាំៗនាងចំណាយប្រាក់ផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារចេញទៅកម្សាន្តនៅប្រទេសធំៗ ដើម្បីសាកថ្មជីវិត ច្រើនជាងគិតគូពីរឿងរៀបការគូស្រករថ្មី ។

