សម្ដេច ស ខេង ធ្វើពិធីបួងសួងនៅប្រាសាទភ្នំបាណន់ ឧទ្ទិសសុំឲ្យកម្ពុជាបន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន សខេង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម និងលោកជំទាវ បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ សម្ដេច និងលោកជំទាវ តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ […]

គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ស​ណ្ដាប់​ធ្នា​ប់​ល្អ និងគ្មានអំពើហិង្សា

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

NEA អបអរសាទរដល់យុវជនជិត ១០០នាក់ ដែលបាន…

វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាង ២០០ នាក់បានចូលរួមដាក់ពាក្យស្វែងរកការងារ និងមានអ្នកសម្ភាសការងារជាប់សរុប ៩៩ នាក់ ក្នុងនោះមានអ្នកជាប់ការងារបឋមចំនួន ៩១នាក់ ខណៈក្នុងនោះមានអ្នកជាប់ជាស្ថាពរចំនួន ៨ នាក់។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ […]

គណ​បក្សហ៊្វុន​ស៊ិនប៉ិច បើកយុទ្ធនាការដង្ហែក្បួនឃោស​នាបោះឆ្នោតនៅភ្នំពេញ

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២ ខែកក្កដា ដែលត្រូវនឹងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត បានយាងជាព្រះអធិបតីភាពនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥ ០០០នាក់ ។

អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ

សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ។

នគរបាលជាតិ ដាក់ភារកិច្ចប្រចាំការប្តូរវេនវិលជុំដល់ក្រុមប្រចាំបញ្ជា ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ចប់បេសកកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមទី២ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]

គ.ជ.ប ប្រកាសថា​ដំណើរការឃោសនាថ្ងៃដំបូង​មានសន្តិសុខល្អ​ប្រសើរ ខណៈ​បក្សប្រជាជន​កម្ពុជា ហែក្បួនទ្រង់​ទ្រាយ​​ធំ​នៅគ្រប់ម​ណ្ឌល​ទាំង​អស់

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។

សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨»

គណបក្សប្រជាជនកម្ពុជា សូមប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្ដរជាតិលើមាគ៌ានៃការ អភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះបេីតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​ នៅព្រឹកថ្ងៃទី០១​ ខែកក្កដា​នេះ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា […]

គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងប្រមូលផ្តុំអ្នកគាំទ្រជាង៥០០០នាក់ ចេញឃោសនា នៅថ្ងៃស្អែក

គណបក្សហ៊្វុនស៊ិនប៉ិច នឹងប្រមូលផ្តុំ សមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៥០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ នៅព្រឹកអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយជួបជុំគ្នានៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន់(លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា កំពុងជួបជុំសមាជិកសមាជិកាទ្រង់ទ្រាយធំជាង ៧ម៉ឺននាក់នៅកោះពេជ្រ មុនចេញឃោសនារកសំឡេងឆ្នោត

នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ គណបក្សប្រជាជនកម្ពុជា រៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ បែងចែកជា ០២ក្រុម៕ អត្ថបទ៖ អក្ខរា